ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និង បក្ខ ពួកបានដកកាំភ្លើងបាញ់៥គ្រាប់ផ្អើលខណ្ឌច្បាអំពៅ!

1 ខែ មុន 263 តូ សុផល

រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និង បក្សពួកបានដកកាំភ្លើងបាញ់៥គ្រាប់សំដៅមកលើរថយន្តកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣កែង និងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 

បុរសរងគ្រោះដែលត្រូវជនបង្កបាញ់ប្រហា៥គ្រាប់ខាងលើមាន ឈ្មោះ ភូ រីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំមុខរបរ រកសុី ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះតាំងសុខឡេង  អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក ណាហ្គាវើល ស្នាក់នៅជាមួយគ្នា   

ចំណែកជនបង្កមានឈ្មោះដួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣  ខណ្ឌចំការមននិងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មកអធិការដ្ឋានខណ្ឌច្បារអំពៅភ្លាមៗ ។

បើកតាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្រពន្ធបានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ 2U-4448 ចេញពីហូបអីនៅម្ដុំផ្សារដើមគរហើយក៏ត្រឡប់មកផ្ទះវិញនៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ  ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្តរ៉ុកក៏ស្រាប់តែមានជនបង្ក២នាក់បើករថយន្តមួយគ្រឿងម៉ាកLEXUS RX330 ពណ៌សពាក់ស្លាកលេខសៀមរាប2B-51 53 មកពីក្រោយហើយចុចស៊ីផ្លេយ៉ាងរន្ធើនដាក់រូបគាត់ទើបរូបគាត់បន្ថយល្បឿនឈប់ចុះមកសួរ  ថាមានរឿងអី? រីឯជនបង្កឆ្លើយថាអញចាប់ហ្អែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថាខ្ញុំខុសអី? ។

ប្រភពបន្តថា បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធក៏ឡើងលើរថយន្តបើកចេញទៅទើបជនបង្កបានបើកតាមពីក្រោយហើយមកគៀកឲ្យជនរងគ្រោះបើករថយន្តមកអធិការខណ្ឌច្បារអំពៅរីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុនខណៈជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាប់តែជនបង្កបើករថយន្តមកកាក់ពីមុខជនរងគ្រោះទើបជនរងគ្រោះបើកថយក្រោយបត់ក្បាលរថយន្តចេញក៏ស្រាប់តែជនបង្កម្នាក់ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះចំកញ្ចក់ពីក្រោយរថយន្តRANGE ROVER ចំនួន៥គ្រាប់ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយនិងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោរហូតដល់សន្លប់បាត់ស្មារតីរួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុមួយភ្លេតក៏ត្រឡប់មកវិញ   

ភ្លាមៗនោះដែរដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសួរនាំតែម្ដង។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់ស្មារតីត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យឯកជន  រីឯបុរសរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងទៅលើជនបង្កទាំង២នាក់នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ ៕លោកម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!