ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

4 ខែ មុន 50 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង២០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរម៉ាល់ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងតាមភាពជាក់ស្តែង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃអធិការក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ TNN យើងថា៖ជនសង្ស័យ ឈ្មោះ សុវណ្ណ គុម្ភៈ ហៅ (ខុង) ឃាត់ខ្លួននៅចំណុច សាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

កម្លាំងជំនាញដកហូតបានវត្ថុតាងពីជនសង្ស័ុយរួមមាន៖ថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន១៤កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុងសាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ