ព្រឹតិ្តការណ៍ថ្មីៗ

គុកទៀតហើយ ព្រោះតែកញ្ចក់ រថយន្ត

2 ខែ មុន 18 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ TNN ថា

កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង៤០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចខាងជើងវត្តស្រះចក ផ្លូវលេខ៨៦ កែងផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ដែលបានប្រព្រឹត្តបទល្មើស អំពើលួច កញ្ចក់ចំហៀងមើលក្រោយ រថយន្តម៉ាកតូយ៉ូតាធុនត្រា ចំនួន២ ផ្ទាំង  ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣៦A១  ផ្លូវលេខ ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ២ និង១៥ នាទីទៀបភ្លឺ និងចាប់យកវត្ថុតាង កញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកធុនត្រា ចំនួន ២បន្ទះ បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ។

ជនសង្ស័យ

ទី១ ឈ្មោះ គុណ កុសល ហៅ ឆក ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មុរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៦៥បេ ក្រុមទី១៦៦ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ

ទី២ ឈ្មោះ  ជុំ ឧត្តមស៊ីដារ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក កញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកធុនត្រា ចំនួន ២បន្ទះ។

ជនរងគ្រោះ ឈ្មោះ ឡេង សូឡា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤៣៦A១  ផ្លូវលេខ ២៤៥ ក្រុមទី ១ ភូមិ ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មន្រ្តីរាជការ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!