ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ តាមដីកា និងបញ្ជូនទៅតុលាការ ពីបទ ក្លែងឯកសារសាធារណៈ

3 ខែ មុន 117 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកា

និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា  ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសជាច្រើនករណី។

 

ជនសង្ស័យមាន ឈ្មោះ ភ័ណ្ឌ សុភ័ក្រភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

 

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ក្លែងឯកសារ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្ដិកាលពីអំឡុងខែតុលាឆ្នាំ២០១៨ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

 

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ  ភ័ណ្ឌ សុភ័ក្រស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង ប្លង់ សុផល ដើម្បីសាកសួរ មុននឹងសម្រេចចោទប្រកាន់ និងបញ្ជូនខ្លួនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕ (ដោយ៖ ពូម៉ូតូឌុប)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!