ព្រឹតិ្តការណ៍ថ្មីៗ

កុងទីន័រ បុកកង់៣ឥណ្ឌា ម្ចាស់ កៀបជាប់ បែកក្បាល និងបាក់ជើងឆ្វេងម្ខាងធ្ងន់

7 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូកង់បីឥណ្តាចំពីរមុខ  ពេញទំហឹងបណ្តាលឲ្យខ្ទាតមកចិញ្ចើមផ្លូវ ម្ចាស់ម៉ូតូកង់បីកៀបជាប់រងរបួសបែកក្បាល និងបាក់ជើងឆ្វេងម្ខាងធ្ងន់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខមន្ទីពេទ្យកុមាភ្នំពេញ តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកVOLVOក្បាលពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3D-2371 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅ បុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HL-6409បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចំពីរមុខពេញទំហឹងបណ្តាលម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវម្ខាងទៀតម្ចាស់កៀបជាប់រងរបួសបែកក្បាលនិងបាក់ជើងឆ្វេងម្ខាងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញមកក្រៅរួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មន្ទីពេទ្យហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូកង់បីខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។រីឯអ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ