ព្រឹតិ្តការណ៍ថ្មីៗ

ស្នាមឈាម ជាប់រថយន្តខាងមុខ ករណី ហាយលែនឌឺ បុកម៉ូតូ

7 ខែ មុន 56 តូ សុផល

ភ្នំពេញ ៖  មនុស្សប្រុសស្រីចំនួន២នាក់ បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៩  នៅចំណុចក្នុងបរិណនកោះពេជ្រ  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់  ស៊េរីឆ្នាំ២០១៩  ពណ៍ខ្មៅ  ពាក់ស្លាកលេខកំពង់ចាម 1U- 2930និងមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុក៏មានរថយន្តហាយឡែនឌ័រ  ពណ៍  ពាក់ស្លាកលេខភ្នំពេញ2AD 2088 បើកបរដោយបុរសម្នាក់និងប្រពន្ធកូនរួមដំណើរជាមួយធ្វើដំណើរចុះពីស្ពានហង្សទៅកើតហើយបំណងបត់ឆ្វេងក៏ជ្រុលបុកម៉ូតូពីទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យរុស្ស៊ី  ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ