ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា សុខ ប៊ុន រងការចោទថា បានបង្ខំមេភូមិ-ឃុំ ចុះហត្ថលេខា លើលិខិតមិនស្របច្បាប់ កាន់កាប់ដីចំនួន ៥០០ហិចតា លើដី ប្រជាពលរដ្ឋ

4 ខែ មុន 205 តូ សុផល

ខេត្តព្រះសីហនុ  ៖ ប្រជាពលរដ្ឋចំនួន ៤២ គ្រួសារ កើតទុក្ខមិនសុខចិត្ត ទៅលើ លោកឧកញ៉ា សុខ ប៊ុនដែលបានយកឯកសារទៅបង្ខំឲ្យលោកមេឃុំ មេភូមិ ចុះហត្ថលេខា លើលិខិតមិនស្របច្បាប់ដែលទាមទារកាន់កាប់ដីចំនួន ៥០០ហិចតា ដែលដីទាំងនេះ សព្វថ្ងៃប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលលើដីចម្ការ របស់ពួកគាត់ប្រជា។

ពលរដ្ឋស្នើសុំ សម្ដេចតេជោ មេត្តាជួយអន្តរាគមន៍ លើលោកឧកញ៉ា សុខ ប៊ុននេះ ម្ដងហើយម្ដងទៀត នៅតែបន្ត រំលោភបំពាន មិនឈប់មិនឈរ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនឧកញ៉ា សុខ ប៊ុននេះ បានដឹកនាំមន្ត្រីសុរិយោដីថ្នាក់ក្រសួងដែលឃុបឃិតគ្នាជាប្រព័ន្ធចុះវាស់វែងលើដីរបស់ពួកគាត់ម្ដងរួចហើយប៉ុន្តែត្រូវបាន លោកអភិបាលខេត្តព្រះសីហនុអន្តរាគមន៍ទាន់ពេលវេលា។

តែនៅពេលនេះ លោកឧកញ៉ា សុខ ប៊ុន នៅតែបន្តរំលោភបំពានដោយមិនខ្លាចញញើតនិងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ជាសុផារ៉ា ក៏ដូចជាលោកអភិបាលខេត្តព្រះសីហនុឡើយ ប្រជាពលរដ្ឋដែលរស់នៅចំណុចភូមិព្រែកស្វាយ សង្កាត់កោះរុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុចំនួន ៤២គ្រួសារ សូមសំណូមពរដល់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សូមមេត្តាចាត់វិធានការ ទៅលើបុគ្គលឈ្មោះ សុខ ប៊ុន ទៅតាមនិតិវិធីច្បាប់ ផងកុំឲ្យបុគ្គល ឈ្មោះសុខប៊ុន តាមយាយីធ្វើបាបប្រជាជនដែលកាន់កាប់ដីជាក់ស្ដែងនិងបង្កបង្កើនផលតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។

សូមបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុនន បានទិញពីឈ្មោះ ម៉ាទី តែ ៥.២៥ ហិចតាតែប៉ុណ្ណោះ។ ដោយ៖ ម៉េង

អង្គភាពយើងនិងផ្សាយជូនលម្អិតជូនបន្ថែមទៀត ប្រសិនបើមានការពន្យល់បកស្រាយពី សាម៉ី  ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ