ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋរិះគន់សមត្ថកិច្ច​​ និងប្រធានផ្សារស្ទឹងមានជ័យថ្មី ថាបើកដៃឲមានល្បែងកន្ទុយលេខយ៉ាងលេងយ៉ាងគគ្រឹកគគ្រែង

3 ឆ្នាំ មុន 1 tnn_admin

ភ្នំពេញ៖  ប្រជាពលរដ្ឋ និងក្រុមអាជីវករ  រិះគន់ចំៗទៅលើសមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានខណ្ឌមានជ័យថា គួរពិនិត្យទល់ភ្នែកមើលផង បើបង្ក្រាបម្តងហើយ រិតតែបើកធំជាងច្រើនជាងមុន។

ជាមួយគ្នានេះ ក្រុមអាជីវករ លក់ទំនិញ ក៏ដូចជាប្រជាពលរដ្ឋដែលតែងឡើងទិញទំនិញ បានលើកឡើងស្រដៀងគ្នាកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះថា ល្បែង កត់កន្ទុយលេខដែលមានទីតាំងទីក្នុងផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គឺជាទីប្រជុំជនល្បែងកត់ឆ្នោតដែលមានមេជាច្រើន  ។

យ៉ាងណាក៏ដោយក្រុមអាជីវករ នៅទីនោះថា ទីតាំងកត់កន្ទុយលេខក្នុងផ្សារនេះ ធ្លាប់មានអាជ្ញាធរដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ចុះបង្ក្រាបម្តងរយចមកហើយតែបច្ចុប្បន្នបែជាកត់លេងខ្លាំងជាងមុនហើយច្រើនកន្លែងទៀតផង។

គេមិនដឹងថានាយប៉ុស្តិ៍ស្ទឹងមានជ័យ លោកម៉ៅ សាវឿន ដឹងលឺរឿងនេះ ឬក៏ដឹងដែរធ្វើជាមិនលឺ ឬក៏យ៉ាងណា  ព្រោះលោកជាមន្ត្រីជាប់ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។

ដដែលជាដដែលក្រុមអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យថ្មី ក៏បានរិះគន់ចាស់ដៃដល់ប្រធានផ្សារនេះផងដែរ ថាបានបើកដៃឲមានល្បែងសីុសងដូចជាលេងបៀរនិងកត់កន្ទុយលេខយ៉ាងគគ្រឹកគគ្រេងនៅជាន់ក្រោមម្តំុលក់ផ្លែឈើ បើកវិញយ៉ាងទូលាយដៃជាងមុនទៅវិញ រីឯជិតកន្លែងលក់បាយឈ្មោះអាមុំនិងមួយកន្លែងទៀតគេកត់នៅកណ្តាលវាលតែម្តងទល់មុខលក់ខោអាវ។

ប្រជាពលរដ្ឋបាននិយាយរិះគន់ថាផ្សារស្ទឹងមានជ័យថ្មីគឺជាផ្សារទំនើបមិនគួរប្រធានផ្សារធ្វើមិនដឹងមិនលឺនិងបើកដៃឲមានល្បែងសីុសងយ៉ាងដូច្នេះឡើយធ្វើឲប៉ះពាល់ដល់កិត្តិយស និងកេរ្ត៍ឈ្មោះផ្សារយ៉ាងនេះឡើយ។

acd562a7-bf00-4344-aff3-fc75ee248f04 b601ef7e-7a46-45ed-9e63-ce3036ca84d6 db43da5f-6766-40f4-9d66-0a0959df427e

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ