ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិទូគី មានទាំងថ្នាំ និងជញ្ជីង នៅចំណុចបែនឡាន ក្របួចបានទាំងអស់!

2 ខែ មុន 623 តូ សុផល

ក្រុងកំពត ៖ លោកឧត្តមសេនីយ៏ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រាប់អោយដឹងថាកាលពី ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧:១៥ នាទី កម្លាំងជំនាញខេត្ត និងកម្លាំងអធិការក្រុងកំពត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន (ចំណុចបេនឡាន) ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។

ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ELITOK ROBIL ជនជាតិទូគី ភេទប្រុស អាយុ ៥២ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ និងដកហូតបានថ្នាំញៀនចំនួន ០៣ កញ្ចប់ ទម្ងន់ចំនួន ៨,៦៩ ក្រាម និងជញ្ជីងថ្លឹងថ្នាំចំនួន ១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានប្រគល់ឲ្យកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញយកទៅចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!