ព្រឹតិ្តការណ៍ថ្មីៗ

លោកវរសេនីយ៍ឯក ម៉ក់ ហុង និងមន្ត្រីក្រោមឪវាទ ចូលរួមរំលែកទុក្ខគ្រួសារសព អនុសេនីយ៍ឯក ប៊ុន ឌឿន នាយរងផ្នែក អន្តរាគមន៍ នៃការិយាល័យទេសចរាចរណ៍

5 ខែ មុន 116 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក  ម៉ក់ ហុង នាយការិយាល័យទេសចរណ៍ រួមទាំងមន្រ្តីឪវាទរបស់លោកទាំងអស់ សម្តែងការសោកស្តាយ ក្រៀមក្រំនិងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ប៊ុន ឌឿន នាយរងផ្នែក អន្តរាគមន៍ នៃការិយាល័យទេសចរាចរណ៍ ដែលទទួលមរណភាព កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី ដោយរោគគារពាធ។

លោកវរសេនីយ៍ឯក  ម៉ក់ ហុង ប្រាប់ TNN ថា ការិយាល័យទេសចរណ៍ ក៏បាននាំយក ថវិកាចំនួន ២ ៦៦៥០០០ រៀល ចូលរួមក្នុងពិធីបុណ្យសពផងដែរ។

លោកវរសេនីយ៍ឯក  ម៉ក់ ហុង សម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាព សព លោកអនុសេនីយ៍ឯក ប៊ុន ឌឿន នាយរងផ្នែក អន្តរាគមន៍ នៃការិយាល័យទេសចរាចរណ៍ គឺជាការបាត់បង់ មន្ត្រីល្អមួយ ដែលបានលះបង់កម្លាំងកាយចត្តិ ប្រកបដោយទឹកចិត្តស្នេហាជាតិមាតុភូមិ មិនគិតពីការនឿយហត់ ហាលភ្លៀង ឬក្តៅរងារឡើយ។

ការិយាល័យទេសចរណ៍ទាំងមូល សូមចូលរួមរំលែកទុក្ខដោយក្តី សោកស្តាយអាឡោះអាល័យ បំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់សព លោកអនុសេនីយ៍ឯក ប៊ុន ឌឿន នាយរងផ្នែក អន្តរាគមន៍ នៃការិយាល័យទេសចរាចរណ៍បានទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

សូមជម្រាបថា សពលោកអនុសេនីយ៍ឯក ប៊ុន ឌឿន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាជាតិ នៅភូមិកោះនរាណ៍ សង្កាត់និរោច  ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។

សេចក្តីដូច ជម្រាបជូនខាងលើ សូមសម្តេច លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព ព្រមទាំងក្រសួង ស្ថាប័ននានា មេត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ