ព្រឹតិ្តការណ៍ថ្មីៗ

ចម្ការ កៅស៊ូជាង ៤០ហិកតា ត្រូវភ្លើងឆេះខ្ទេច 

6 ខែ មុន 72 តូ សុផល

ប្រទេសភូមា៖ កម្តៅក្តៅខ្លាំងអាចបន្តប៉ុន្មានថ្ងៃខាងមុខទៀតនៅក្នុងតំបន់អាស៊ី ពិសេសគឺតំបន់អាស៊ាន បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ ជីវភាពរស់នៅ របស់ពលរដ្ឋ ។

នៅក្នុងប្រទេសឥណ្ឌា មានរដ្ឋមួយចំនួនមានកម្តៅដល់ទៅ ៤៥អង្សាសេ។

ចំណែកនៅក្នុងតំបន់អាស៊ាន វិញ ក្នុងនោះមាន វៀតណាម កម្ពុជា ថៃ ឡាវ និងមីយ៉ានម៉ាជាដើម ។ នៅពេលនេះមីយ៉ានម៉ា ប្រឈមនិងភ្លើងឆេះចម្ការកៅស៊ូ អស់៤០ហិកតា ដោយសារតែកម្តៅក្តៅខ្លាំង ។

មន្ត្រីពន្លត់អគ្គិភ័យមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានប្រកាសថា ភ្លើងព្រៃបានរាល ឆេះចម្ការកៅស៊ូ និងព្រៃឫស្សី អស់ជាង៤០ហិកតា ។

ប្រភពបន្តថា ភ្លើងបានចាប់ផ្តើមឆេះចម្ការកៅស៊ូ នៅក្នុងភូមិ Potethinnyo តំបន់ទីប្រជុំជន Hlegu កាលពីរសៀលថ្ងៃចន្ទ ។ អាកាសធាតុក្តៅហែង ធ្វើឲ្យភ្លើងរាលឆេះយ៉ាងឆាប់រហ័ស ។ ស្លឹកឈើកៅស៊ូជ្រុះ ស្ងួត និងសន្លឹកឫស្សីជាដើម ជាកត្តាជំរុញឲ្យភ្លើង ឆេះកាន់តែមានទ្រង់ទ្រាយធំ ។

វាបានឆេះជាង៦ម៉ោង ទើបកម្លាំងពន្លត់អគ្គិភ័យ១៦០នាក់ ចេញទៅធ្វើអន្តរាគមន៍ទប់ស្កាត់ ដោយប្រើរថយន្តអគ្គិភ័យ៣គ្រឿង។ ទោះជាយ៉ាងណា គេមិនទាន់មានរបាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សនៅឡើយ។

តំបន់ប្រជុំជន Hlegu ស្ថិតនៅចម្ងាយប្រហែល៤៥គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង យ៉ង់ហ្គូន ហើយតំបន់នេះ លាតសន្ធឹង តាមដងទន្លេ Ngamoyeik Chaung ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ