ព្រឹតិ្តការណ៍ថ្មីៗ

អ្នកទិញរត់បាត់ សមត្ថកិច្ចឃាត់បានអ្នកលក់ ដកហូតថ្នាំ១១កញ្ចប់

3 ឆ្នាំ មុន 0 tnn_admin

កណ្តាល៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយដកហូតបានថ្នាំញៀនជាច្រើន រួចបញ្ជូនមកកាន់អធិការដ្ឋាន ក្រោយពីជនសង្ស័យ និងអ្នកទិញកំពុងធ្វើការដោះដូរថ្នាំញៀន តែគួរអោយស្តាយសមត្ថកិច្ចទៅដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ចំណែកអ្នកទិញ រត់គេចខ្លួនបាត់កាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចចំណុចទ្វារទឹកភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនសង្ស័យជនសង្ស័យឈ្មោះទុយ សុខលាបភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរជាងសំណង់នៅ ភូមិវាលលើឃុំស្តៅស្រុកកងមាសខេត្តកំពង់ចាម (ឃាត់ខ្លួន) ។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានវត្ថុតាងមាន ថ្នាំញៀនម្សៅក្រាមពណ៌សរថ្លា១១កញ្ចប់តូច ។២.ទូរសព្វ័ដៃម៉ាកណូគៀចុចពិលមួយគ្រឿង ម៉ូតូម៉ាកសង់សេ១២៥មួយគ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕

untitled

 

 

ព័ត៌មានពាក់ព័ន្ធ