ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌពោធិ៍សែនជ័យ និង អភិបាលខណ្ឌកំបូល ចុះសួរសុខទុក្ខ និង ផ្តល់អំណោយជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ៧១គ្រួសារ

5 ខែ មុន 46 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៧១គ្រួសារ រស់នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រោមធិបតី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជាប្រចាំខណ្ឌពោធិ៍សែនជ័យ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាល ខណ្ឌកំបូល លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរង ដោយមានការអញ្ជើញចូលរួម ពី លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ និងផ្សារKCបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់ពីរពាន់ដុល្លារ កាលពីព្រឹកថ្ងៃទី១ខែ ឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងវត្តអង្គត្រគៀត សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនប្រកាន់និន្នាការនយោបាយ និងពូជសាសន៍ឡើយ។

អំណោយដែលត្រូវបានយកមកចែកជូនប្រជាជនចាស់ជរា ពលរដ្ឋក្រីក្រទាំង៧១គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ មី១កេស និងថវិកាចំនួន៤ម៉ឺនរៀលរបស់លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិនិងផ្សារ KC ។

នៅក្នុងឪកាសនោះ លោកអភិបាលខណ្ឌទាំងពីរ បានមានប្រសាសន៍ សំណេះសំណាល និងសួរនាំពីសុខទុក្ខលំបាកដល់ប្រជាជន ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ ដែលនាំអោយប្រជាជនមានការគោរព ស្រលាញ់និងបង្កេីននូវភាពជឿជាក់កក់ក្តៅបន្ថែមទៀតមកលេីរូបលោកជាអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ដែលកំពុងជួបការលំបាកនៅក្នុងគ្រាអាសន្នបែបនេះ។

ឆ្លេីយតបទៅនឹងវត្តមាននៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខកំបាកនេះ លោកអភិបាលខណ្ឌទាំងពីរ បានពន្យល់ប្រាប់ជូនពួកគេថា ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំអោយលោកយកចិត្តទុក្ខដាក់ ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិការនិងគ្រឿងឧបភោគបរិភោគ ផ្សេងៗមួយចំនួនពីសម្តេចតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ