ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលខណ្ឌមានជ័យ​ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការហើយ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ ១០កញ្ចប់

2 សប្តាហ៍ មុន 29 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ​ ចាប់បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការហេីយ នៅព្រឹកថ្ងៃទី០១​ ខែឧសភា​​ ឆ្នាំ២០១៩នេះ​ បន្ទាប់ពី​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលចេញល្បាតឃេីញដេីរតាមផ្លូវ​ ដោយមានការសង្ស័យ​ សមត្ថកិច្ចបានហៅសួរនាំ​ និងសុំធ្វេីការឆែកឆេរ​ ដោយរកឃេីញ​ ក្រាមពណ៍សថ្លា​ ១០កញ្ចប់​ នៅជាប់ខ្លួន ទេីបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វេីការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលេីនេះ​ ធ្វេីឡេីងកាលពីវេលា​ម៉ោង​០២:៣០នាទីរសៀល​ ថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៩ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ស្ថិតក្នុងក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេីឃាត់ខ្លួន ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​មាន​ឈ្មោះ ឯក ចិន្តា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ​លំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

លោកអនុសេនីយ៍ឯក​ អុំ​ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលេី បានប្រាប់ឲ្យដឹងថា​ នៅមុនកេីតហេតុ​ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់ថ្នាក់ដឹកនាំ​ និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ​ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មេីសផ្សេងៗ​ ដេីម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលេី​ សហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចេញល្បាតក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចខាងលេី​ បានប្រទះឃេីញជនសង្ស័យម្នាក់ខាងលេី​ កំពុងដេីរតាមផ្លូវ​ ដោយមានការសង្ស័យ​ កម្លាំងល្បាតបានហៅសួរនាំ​ និងសុំធ្វេីការឆែកឆេរ​ខ្លួន​ ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា​ ចំនួន​១០កញ្ចប់ថង់តូច ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី ដេីម្បីធ្វេីការសាកសួរភ្លាមៗ។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១០កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ឯក ចិន្តា និងវត្ថុតាង​ ត្រូវបានបញ្ជូនទៅតុលាការ​ ចាត់ការតាមនីតិវិធី ៕​ (ដោយ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!