ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់អត់នៅផ្ទះ មានអីសល់ទៀត!

3 ខែ មុន 18 តូ សុផល

ក្រុងសៀមរាប: នៅវេលាម៉ោង១៦:៣០នាទីល្ងាចថ្ងៃទី៣០ខែមេសាឆ្នាំ ២០១៩ នៅចំណុច ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីបងប្អូនជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិកាតដ្ឋាននគរបាលក្រុងសៀមរាប បានរាយការណ៍បន្តស្នើរសុំអន្តរាគមន៍ពីបណ្តារអង្គភាព ដែលមានរថយន្តពន្លត់អគ្គីភ័យ អោយមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងបានសហការ ជាមួយបងប្អូនប្រជាការពារភូមិ ធ្វើកាសម្រួល ចរាចរណ៍ សម្រាប់រថយន្តពន្លត់អគ្គីភ័យចូលមកបរិវេណកន្លែងកើតហេតុផងដែរ ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស ឈយ ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ បុគ្គលិកអង្គការ និង ប្រពន្ធឈ្មោះ ស៊ា ផល្លា ភេទ ស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

ការខូចខាតរួមមាន ផ្ទះ០១ខ្នងទំហំ១២×១៦ កំពស់០៧ម៉ែត្រ ថ្មក្រោម/ឈើលើ (ខូចខាតទាំងស្រុង) សៀវភៅស្នាក់នៅ /សំបុត្រកំណើត កាតគ្រីឡាន ម៉ូតូ និងសម្ភារៈប្ើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង ។

ករណីអគ្គីភ័យខាងលើនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ ចំនួន ០៥ គ្រឿង ក្នុងនោះរួមមាន
-រថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាប ០២ គ្រឿង
-រថយន្តអង្គភាពនគរបាលការពារបេតិកភណ័្ឌ ០១ គ្រឿង
-រថយន្ត អាជ្ញាធរអប្សរា ០២ គ្រឿង

ករណីអគ្គីភ័យខាងលើនេះ កម្លាំងចម្រុះបានប្រើប្រាស់ទឹកសរុបអស់ចំនួន ៦ឡាន ដើម្បីពន្លត់ និងរលត់ទាំងស្រុងនៅវេលាម៉ោង ១៧:៣០នាទីថ្ងៃខែដដែល ដោយមិនបណ្តាលអោយឆាបឆេះដល់លំនៅឋានដែលនៅក្បែរបរិវេណផ្ទះកើតហេតុឡើយ ។

មូលហេតុៈ បណ្តាលមកពីទុស្សេរខ្សែរភ្លើង(ខណះដែលម្ចាស់ផ្ទះមិននៅ)

ដោយសារបច្ចុប្បន្ននេះ ជារដូវប្រាំងអាកាសធាតុក្តៅខ្លាំង អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលចំពោះដើមចមដែលអាចបង្កើតឲ្យមានអគ្គិភ័យដូចជា៖ ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុតសម្រាម ដុតព្រៃ ចំការ វាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ឬប្រើចរន្ដអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ជាដើម ដោយត្រូវពិនិត្យ ឲ្យបានហ្មត់ចត់ ដើម្បីបង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យបាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!