ព្រឹតិ្តការណ៍ថ្មីៗ

ងាប់ហើយ ! ទីក្រុង ផ្ការំដួល៣ទង ស្អុយសំរាមម្លេះ?

1 ខែ មុន 34 តូ សុផល

បាត់ដំបង៖ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង មិនគួរបណ្តែតបណ្តោយ អោយមានសម្រាមស្អុយ រលួយតាមទីសារធារណៈ ដែលជាទឹកដី នោះទេ

ពីព្រោះ ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ទីក្រុងស្អាត (ផ្ការំដួល៣ដង)។

ប្រជាពលរដ្ឋបានលើកឡើងថាក្រុមហ៊ុនសុិនទ្រី មកប្រមូលសម្រាមមានការយឺតយ៉ាវ ចំណែកលុយ ដាច់ខែមិនទាន់គិតតែរឿងលុយ និងទីកន្លែងមួយចំនួនស្អុយរលួយសឹងតែធ្វើដំណើរឆ្លងកាត់មិនកើត ដោយសារអំណាច នៃក្លិនដែលផាយចេញពីគំនរសម្រាម។

កន្លងមកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកផេង សិទ្ធី អភិបាលក្រុង បានប្រមូល បុគ្គលិកពីស្ថាប័ន នានា និងសិស្សានុសិស្សដើររើស សម្រាម តាមទីសារធារណៈ ដើម្បីផ្សព្វផ្សាយ ដល់ប្រជាពលរដ្ន និងហាមមិនអោយចាក់សម្រាមលើសួន ក៍ប៉ុន្តែការអនុវត្តន៍ នៅតែគ្មានប្រសិទ្ធភាព។

តើលោកផេង សិទ្ធី មានវិធានការទប់ស្កាត់បញ្ហានេះបានដែរឬទេ?

ការរអ៊ូររទាំ ពីសំណាក់ប្រជាពលរដ្ឋដែល រស់នៅក្នុងក្រុង បាត់ដំបង ពាក់ព័ន្ធទៅនឹងបញ្ហាសម្រាមនេះ គឺជារឿងដដែលៗ ធ្វើអោយប្រជាពលរដ្ឋរិះគន់លោក ផេង សិទ្ធី អភិបាលក្រុង ថា ជាមន្ត្រីអសមត្ថភាព មានតែអំណាច ធ្វើការមិនកើត។

គួររំលឹកផងដែរថា៖អោយតែមាន សារព័ត៌មានចុះផ្សាយ ទើបលោកផេង សិទ្ធី នឹកឃើញ រីឯក្រុមហ៊ុនស៊ិនទ្រី ក៍ចាប់ផ្តើមធ្វើការ ដូច្នេះមានន័យថា ក្រុងបាត់ដំបង ពិរោះតែឈ្មោះ ពេលមានអ្នកគោះទើបភ្ញាក់រលឹក៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!