ព្រឹតិ្តការណ៍ថ្មីៗ

ចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

3 ខែ មុន 23 តូ សុផល

ខេត្តព្រះសីហនុ៖ នៅថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះពិនិត្យស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី និងអង្គការដៃគូអភិវឌ្ឍន៍ផងដែរ។

ដោយសារតែមានការហូរចូលនូវវិនិយោគចម្រុះ និងពហុបំណងតាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន ខេត្តព្រះសីហនុបាន និងកំពុងអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការអភិវឌ្ឍនេះ បរិមាណទឹកកខ្វក់មានការកើនឡើងលើសពីការរំពឹងទុក។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី បានស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត ប្រកបដោយសុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ខណៈផែនការមេគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ត្រូវបានសិក្សាដោយក្រុមហ៊ុនចិន និងរៀបចំតាមបទដ្ឋានអន្តរជាតិ។

សូមបញ្ជាក់ថា៖ ស្ថានីយប្រព្រឹត្តិកម្មតាមបែបធម្មជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាស្ថានីយច្រោះសម្អាតទឹកសំណល់ធំទី២ បន្ទាប់ពីស្ថានីយច្រោះសម្អាតទឹកកខ្វក់តាមបែបធម្មជាតិក្រុងសៀមរាប ខេត្តសៀមររាប។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!