ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយ! ឧកញ៉ាយោធាផ្កាយ៣ ហួរ ហាប់ ចាក់ដីរំលោភយកសមុទ្រ អភិបាលខេត្តកោះកុង បញ្ជាឲ្យពិនិត្យ

3 ខែ មុន 268 តូ សុផល

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ អោយដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះថា

លោកស្រីនឹងឲ្យមន្ត្រីជំនាញពិនិត្យមើលទីតាំង ដែលឧកញ៉ាយោធាផ្កាយ៣ ហួរ ហាប់ ចាក់ដីរំលោភយកសមុទ្រ នៅក្នុងស្រុកស្រែអំបិល  ខេត្តកោះកុង។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន បានអះអាងថា លោកឧកញ៉ា ឧត្តមនាវីឯក ហួរ ហាប់ កំពុងប្រើប្រាស់គ្រឿងចក្រ ចាក់ដីរំលោភយកឆ្នេរសមុទ្រទំហំជាង១០ហិកតា ប្រវែងជិត២គីឡូម៉ែត្រ នៅត្រង់ចំណុចពយជិនទុង ក្នងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ដើមឡើយទីតាំងដែលលោកឧកញ៉ា ឧត្តមនាវីឯក ហួរ ហាប់ រំលោភយកនោះ គឺជាកន្លែងប្រជាពលរដ្ឋតែងតែចេញចូលរកស៊ីប្រចាំថ្ងៃបាន ប៉ុន្តែបច្ចុប្បន្នត្រូវគេហាមឃាត់មិនឲ្យចេញចូលបានតទៅទៀតនោះទេ។

ជាងនេះទៅទៀត ទីតាំងខាងលើមានដាក់បារ៉ាស និងមនុស្សចាំយាមកាមរាប់សិបនាក់ដោយយកចិត្តទុកដាក់ មិនអនុញ្ញាតឲ្យអ្នកណាចេញចូលបានទៀតឡើយ។

ពាក់ព័ន្ធករណីនេះ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកឧកញ៉ា ឧត្តមនាវីឯក ហួរ ហាប់ បាននៅឡើយទេ។

សូមជម្រាបជូនថា ករណីចាក់ដីលុបឆ្នេរសមុទ្រយកធ្វើកម្មសិទ្ធិ ហាក់កំពុងតែកើតឡើងខ្លាំងក្លាស្របពេល ដែលតម្លៃដីធ្លីបានហក់ឡើងខ្ពស់នៅក្នុងបណ្តាខេត្តនានា ដែលនៅជាប់មាត់សមុទ្រ ក្នុងប្រទេសកម្ពុជា៕ (ពូម៉ូតូឌុប)

អង្គភាពយើងនិងផ្សាយជូនជាបន្តបន្ទាប់ទៀត ​ប្រសិនបើមានការបកស្រាយពី សាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!