ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ ឆេះតូបលក់ទូរស័ព្ទ មួយក្នុងផ្សារ កំពង់លួង ឆេះអស់១២០គ្រឿង

3 ខែ មុន 26 តូ សុផល

កណ្ដាល  ៖  មានគ្រោះ អគ្គីភ័យឆាបឆេះតូបលក់ទូរស័ព្ទរបស់ព្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតទាំងស្រុង រួមទាំងបាត់បង់ទ្រព្យសម្បត្ដិជាច្រើនផងដែរ

ដោយសារឆ្លងចរន្ដអគ្គីសនី កើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សាកំពង់លួងស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

 

ប៉ូលិសនិយាយថា តូបដែលត្រូវអគ្គីភ័យឆាបឆេះមានទំហំ៣ម៉ែត្រគុណនឹង៧ម៉ែត្រ សង់ពីដែក ជញ្ជាំងស័ង្កសី ម្ចាស់កម្មសិទ្ធិឈ្មោះ ខៃ សំបូររ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

 

ចំណែកទ្រព្យសម្បត្ដិដែលបាត់បង់មានទូរស័ព្ទសរុបចំនួន១២០គ្រឿង និងសម្ភារៈជួសជុលទូរស័ព្ទមួយចំនួន គិតជាទឹកប្រាក់សរុបចំនួន១២,០០០ ដុល្លារសហរដ្ឋអាមេរិក ។

 

ប៉ូលិសបន្ដថា ក្រោយពីកម្លាំងប៉ូលិសស្រុកពញាឮទទួលបានករណីអគ្គីភ័យឆេះតូបលក់ទូរស័ព្ទរបស់ប្រជាពលរដ្ឋខាងលើ ភ្លាមនោះកម្លាំងប៉ូលិសបានចុះអន្ដរាគមន៍ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន១គ្រឿង មកធ្វើការពន្លត់ រហូតរលត់ជាស្ថាពរ នៅវេលាម៉ោង១១និង៥៥នាទីយប់ ។

 

ករណីខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ដោយយោងតាមការអះអាងរបស់ជនរងគ្រោះ ជាម្ចាស់តូប ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!