ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ!

1 ខែ មុន 37 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចកាច់ ក ម៉ូតូ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

-ឈ្មោះ រឿន សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទី នៅចំណុច តូបលក់កាហ្វេ ផ្លូវលេខ១៧២ កែងផ្លូវនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ រួម និងបក្សពួក ឈ្មោះ ភ័ក្រ្ត(គេចខ្លួន) បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៍ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-3981 របស់ប្រជាពលរដ្ឋ តែត្រូវបានកម្លាំងល្បាតអាវុធហត្ថឃើញឃាត់ខ្លួនតែម្តង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ សារភាពឲ្យដឹងថា ខ្លួន និងឈ្មោះ ភ័ក្រ្ត (គេចខ្លួន) បានជិះម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ ដើម្បីដើររកលួចកាច់ ក ម៉ូតូ របស់ប្រជាពលរដ្ឋ លុះពេលជិះដល់ហាងកាហ្វេ មួយកន្លែង ក្បែររបង អង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវ១៧២ កែងផ្លូវនរោត្តម ហើយមានម៉ូតូចតនៅទីនោះជាច្រើន បន្ទាប់មកពួកគេបានចូលទៅលួចកាច់ ក ម៉ូតូ ម៉ាកនិច ពណ៍ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-3981 តែត្រូវបានម្ចាស់ម៉ូតូឃើញស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថកំពុងល្បាតឃើញ បានចូលទៅ ឃាត់ខ្លួនរូបគេ ចំណែកបក្សពួកគេ ម្នាក់ទៀតឈ្មោះ ភ័ក្រ្ត បានរត់គេចខ្លួនបាត់។
រូបគេបានប្រាប់បន្ថែមទៀតថា កាលអំឡុងខែមេសា ឆ្នាំ២០១៩ នេះ រូបគេ និងឈ្មោះ ភ័ក្រ្ត(គេចខ្លួន) ធ្លាប់បាន លួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ បានសម្រេច នៅចំណុច ក្បែរវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរូបគេថែមទាំងបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ០៥ឆ្នាំមកហើយ និងត្រូវបានកម្លាំងសង្គមកិច្ចឃាត់ខ្លួន បញ្ជូនទៅមណ្ឌលកែប្រែឳកាសខ្ញុំ ០៦ខែ ក្រោយពេលចេញពីមណ្ឌលកែប្រែមកវិញ រូបគេបានទៅដេកតាមមាត់ទន្លេ និងដើរលួចកាបូប ,ទូរស័ព្ទ ,សម្ភាៈមានតម្លៃផ្សេងទៀតរបស់ភ្ញៀវដែលមកអង្គុយលេងនៅតាមមាត់ទន្លេ ហើយយកទៅលក់នៅម្តុំផ្សារកណ្តាល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!