ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំលើកចុងក្រោយក្នុងអាណ្តិទី២ នៅអាគាសាលប្រជុំខណ្ឌសែនសុខ

4 ខែ មុន 17 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩

ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ លើកទី៥៩ អាណត្តិទី២ តាមប្រតិទិនដែលបានគ្រោងទុក ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក តិមា សោភា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកស្រីនាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យចំណុះ ជំនាញ លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ សរុបអ្នកចូលរួម៥៧នាក់ ដោយមានរបៀបវារៈប្រជុំចំនួន០៥ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញ លើកទី៥៨ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌសែនសុខ។
៣.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្រី្ត បុគ្គលិក នៃរដ្ឋបាលខណ្ឌប្រចាំខែមីនា ឆ្នាំ២០១៩ ។
៤.ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងរបាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌ
៥.បញ្ហាផ្សេងៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!