ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ចោមចៅទី៣ បន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យផ្លូវ រងការជន់លិច ដោយទឹកភ្លៀង

2 ខែ មុន 29 តូ សុផល

ភ្នំពេញ៖ ប្រពន្ធ័លូនៅតាមបណ្ដោយផ្លូវមួយចំនួនក្នុងភូមិព្រៃព្រីងខាងជើង និងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣

ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប្រព័ន្ធលូចាស់ និងកប់ជ្រៅ ដែលធ្វើឲ្យចរន្តទឹកហូរមានការលំបាក បង្កឲ្យមានការជន់លិចជាញឹកញាប់ និងដោយសារបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន ​មិនបានវិច​ខ្ច​ប់ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដែលធ្វើប៉ើងធ្លាក់ចូ​លក្នុងលូ ហើយក៏មានបុគ្គលមួយចំនួនតូច ឆ្លៀតឱកាស យកកាកសំណល់ទៅលួចចាក់ចូលក្នុងលូជាដើម ជាហេតុធ្វើឲ្យកកស្ទះមុខ លូ បង្ហូរទឹក ​ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន តែងតែ បារ ស្តារស​ម្អាត ជាបន្តបន្ទាប់ ផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ​លោក ​វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ ចុះត្រួតពិនិត្យផ្លូវដែលរងការជន់លិចជាប្រចាំនេះ និងបានស្នើទៅមន្ទីរសាធារណការរាជធានីភ្នំពេញ នាំយករថយន្ត២គ្រឿងចុះម​កជួយកាយសម្រាមដែលកកស្ទះនៅតាមដងផ្លូវ និងលូ ស្ថិតនៅភូមិព្រៃព្រីងខាងជើង និងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ា សាវឿន បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់អមសងខាងផ្លូវទាំងអស់ មេត្តា​យកចិត្តទុកដាក់ចូលរួមសម្អាតបរិស្ថាន ទាំងអស់គ្នា បរិស្ថានស្អាត ​សុខភាពល្អ ការរស់នៅ ក៏ល្អប្រសើរ សោភ័ណ្ឌភាពមូលដ្ឋាន ទីក្រុងក៏ល្អ សូមឲ្យការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងយកទៅដាក់ បោះចោលពាសវាលពាសកាល បង្កឲ្យប៉ះពាល់ដល់បរិស្ថាន និងការកកស្ទះប្រព័ន្ធលូផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!