ព្រឹតិ្តការណ៍ថ្មីៗ

យកចង្ហាន់ទៅវត្តបែរជាមកជាប់ផុង នៅលេីកំណាត់ផ្លូវមួយកន្លែងក្នុង ខណ្ឌសែនសុខ!

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ រថយន្តធំ ប្រភេទដឹកដី ដឹកថ្ម ដឹកទំនិញនិងរថយន្ត ស្ទូចធំៗជាច្រើនកំពុងធ្វើអោយខូចខាត

ផ្លូវក្រាលគ្រួសមួយខ្សែរនិងបង្ករភាពភ័យខ្លាចគំរាមកំហែដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរលើដងផ្លូវសាធារណៈ។ផ្លូវដែលរងការបំផ្លាញនេះស្ថិតនៅចំណុចភូមិបន្លាស្អិតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

នាព្រឹកថ្ងៃទី២១កញ្ញា២០១៦នេះ លោក សាំង សុភ:វិចិត្រ អភិបាលរងខណ្ឌសែនសុខបានដឹកនាំមន្រ្តីក្រោមឱវ៉ាតនិងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះទៅពិនិត្យនិងចាប់ឃាត់រថយន្តទាំងនេះដើម្បីអោយទទួកខុសត្រូវធ្វើផ្លូវសងវិញ។

រថយន្តទាំងនោះបានចរាចរចូលរាជធានីភ្នំពេញចាប់ពីព្រឹកព្រលឹមរហូតដល់កណ្ដាលអាធ្រាត្រ ដែលខុសពីបម្រាមសាលារាជធានីភ្នំពេញជាក់ស្តែងតាមបណ្តោយផ្លូវលេខ៩២ក្នុងខណ្ឌសែនសុខពេលនេះផ្លូវក្លាយជាជង្ហុកនិងឈានទៅរកការខូចខាតស្ទើរទាំងស្រុងដោយសារក្រុមរថយន្តទាំងនេះ ។

លោកបានបន្ដថា៖“ផ្លូវលេខ៩២នេះជាផ្លូវក្រាលកំម្ទេចថ្មតែបច្ចុប្បន្នបានរងការខូចខាតស្ទើទាំងស្រុងទៅហើយដោយសារក្រុមរថយន្តដឹកដីដឹកខ្សាច់ដឹកទំនិញឆ្លងកាត់ហើយលោកបានអោយម្ចាស់និងតំណាងក្រុមហ៑ុនដឹកដីដឹកថ្មនិងទំនិញដែលឆ្លងកាត់ផ្លូវនេះធ្វើកិច្ចសន្យាអោយជួយធ្វើផ្លូវខាងលើដែលរងការខូចខាតអោយល្អប្រសើរឡើងវិញទើបអោយរថយន្តចេញ។

កន្លងមកលោកសាំង សុភៈវិចិត្រអភិបាលរងខណ្ឌសែនសុខតែងតែដឹកនាំកម្លាំចុះហាមឃាត់រថយន្តដឹកដីដឹកថ្មដែលបើកបំផ្លាញផ្លូវនិងចូលក្នុងមូលដ្ឋានលោកនិងធ្វើការណែនាំអ្នកបើកបរទាំងនោះតែសកម្មភាពទាំងនេះហាក់ពុំសូវមានប្រសិទ្ធភាព មិនសូវមានប្រសិទ្ធភាពដោយសារអ្នកបើកបរទាំងនោះនៅតែបំពានបម្រាមរបស់អាជ្ញាធរ ។

ប្រជាពលរដ្ឋចាត់ទុកជានេះជាការបង្កភាពភ័យខ្លាចនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរលើដងផ្លូវនិងបំផ្លាញផ្លូវសាធារណៈ ផងដែល៕

បងប្អូនប្រជាពលរដ្ឋបានបង្ហេីបថា ជារៀងរាល់ថ្ងៃគេឃេីញរថយន្តធំៗរបស់ឩកញ៉ា កៅ រាប់សិបគ្រឿងបេីកបំផ្លាញផ្លូវនេះ តែអ្វីដែលពួកគាត់ចម្លែកនោះ ព្រឹកនេះរកតែមួយគ្រឿងធ្វេីថ្នាំមិនបាន។

image image image image image image image image imageimage image image image image image}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ