ព្រឹតិ្តការណ៍ថ្មីៗ

ខូចអនាគតទាំងវ័យក្មេង ព្រោះតែ

2 ខែ មុន 744 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៩-០៤-២០១៩ វេលាម៉ោង១៨ និង៥៧នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួច (ទិញនាឡិកាដៃក្នុងអំពើលួច) នៅចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ០១នាក់ ឈ្មោះ សួង លីលី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារថាតុញៀន) ។
ជនរងគ្រោះ០១នាក់ ឈ្មោះ អុន មករា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកញ្ជូន ស្នាក់នៅផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖នាឡិកាដៃខ្សែស្បែក០១គ្រឿង ដាំត្បូងពណ៌ស (របស់ជនរងគ្រោះ) ។
សម្ភារៈបាត់បង់ ៖ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ (របស់ជនរងគ្រោះ) ។

ប្រភពប្រាប់ថា  មុនពេលកើតថ្ងៃទី២៥-០៤-២០១៩ វេលាម៉ោង០៧ និង៣០នាទី ជនរងគ្រោះបានយកនាឡិកាដៃខ្សែ ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ ទុកលើក្តាអ៊ុតខោអាវក្នុងផ្ទះចំណុចកើតហេតុ រួចជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ លុះព្រឹកឡើងក៍បាត់នាឡិកាដៃខ្សែ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ ។

លុះដល់ថ្ងៃទី២៩-០៤-២០១៩ វេលាម៉ោង១៨ និង៥៧នាទី ជនរងគ្រោះបានឃើញនាឡិកដៃដែលខ្លួនបាត់ នៅហ្នឹងដៃរបស់ជនសង្ស័យកំពុងយកទៅបញ្ចាំនៅម្តុំសង្កាត់ផ្បារថ្មីទី១ ខណ្ឌដូនពេញ ហើយជនគ្រោះ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង និងមានចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានទិញទូរសព្ទ័ដៃពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ រួចខ្លួនបានយកនាឡិកាដៃខាងលើទៅបញ្ចាំ ក៍ត្រូវជនរងគ្រោះឃើញបាននាំខ្លួនប្រគល់ឲ្យសមត្ថិកិច្ចតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!