ព្រឹតិ្តការណ៍ថ្មីៗ

ដាក់លិខិតស្នើ សម្ដេចតេជោ  អញ្ជើញរដ្ឋមន្ត្រី២រូប មកចូលរួមបំភ្លឺក្នុងកិច្ចប្រជុំ រឿង…

1 ខែ មុន 1633 តូ សុផល

ភ្នំពេញ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានដាក់លិខិតស្នើសុំរួចហេីយដើម្បីសុំការឯកភាពពីសម្ដេចតេជោ ក្នុងការ អញ្ជើញរដ្ឋមន្ត្រី២រូប មកចូលរួមបំភ្លឺក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បន្ទាប់ពីក្រុមការងារ បានស្រាវជ្រាវពិនិត្យឃើញភាពមិនប្រក្រតី និងភាពអវិជ្ជមានមួយចំនួននៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងទាំង២នេះ

ដោយប្រធានបទជាមួយក្រសួងសុខាភិបាល មានដូចជាបញ្ហាក្រមសីលធម៌គ្រូពេទ្យ , ការគ្រប់គ្រងធូររលុងលើគ្លីនិកឯកជន , ការខ្វះទំនួលខុសត្រូវចំពោះការព្យាបាលអ្នកជំងឺរបស់គ្លីនិកឯកជន , ការលំហូរចូលនូវឱសថក្លែងក្លាយដែលប៉ះពាល់សុខភាព , ដែលសុទ្ធសឹងជាហេតុនាំអោយពលរដ្ឋដែលជាអ្នកទទួលយកសេវាធារណៈ សេវាឯកជនពីវិស័យសុខាភិបាលកើតក្ដីមិនពេញចិត្តនិងរិះគន់ ។

និងប្រធានបទជាមួយនិងក្រសួងការពារ មានដូចជាការកាត់ប្រាក់បៀវត្តន៍យោធិនមិនប្រក្រតី ,ការកិបកេងយករបបឧបត្ថមយោធិន ,មេយោធាប្រេីអំណាចខុសប្រក្រតី . បញ្ហាបក្សពួកសែស្រឡាយសណ្ដោងកូនបង្កេីតមកធ្វេីការក្រោមបង្គាប់ ជាដេីម ដែលសុទ្ធសឹងជាហេតុនាំអោយប៉ះពាល់ដល់ទឹកចិត្តកងទ័ព ប៉ះពាល់ដល់ស្មារតីអង់អាចរបស់កងទ័ព ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!