ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបាន០៤នាក់និងថ្នាំញៀន០៨កញ្ចប់តូច!

3 ខែ មុន 71 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនដកហូថ្នាំញៀនចំនួន០៨កញ្ចប់តូចខណៈដែពួកគេកំពុងធ្វើសកម្មភាពចែកចាយបន្តកើតហេតុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង០០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០៤នាក់រួមមាន៖ទី០១-ឈ្មោះ ផាត់ ហ៊ាមេឃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់  ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ទី០២-ឈ្មោះ ម៉ៅ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទី០៣-ឈ្មោះ ឈាង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅមិនពិតប្រាកដ ។

ទី០៤-ឈ្មោះ ឃន ដាណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ  ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា០៨កូនថង់តូច និងទូរសព្ទ័ដៃ០៤គ្រឿង ។

សមត្ថកិច្ចបានបន្តទៀតថានៅ មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍គោកឃ្លាង បានទទួលពត៌មានថានៅចំណុចខាងលើ មានករណីជួញដូរថ្នាំញៀនក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!