ព្រឹតិ្តការណ៍ថ្មីៗ

ក្ដៅខ្លាំងពេក! អគ្គិភ័យលេបត្របាក់ ឃ្លាំងស្តុកបាឡែតឈើ និងជ័រ​ យ៉ាងសន្ធោសន្ធៅ….!

3 ខែ មុន 65 តូ សុផល

ខេត្តកណ្តាល​ ៖ អគ្គិភ័យដ៏សន្ធោរសន្ធៅមួយបានឆាបឆេះ​ ឃ្លាំងស្តុកប៉ារ៉ែតឈើ និងប៉ាឡែតជ័រ ដែលមានទំហំ១០x២០ម៉ែត្រ​ និងរាលដាលឆេះរថយន្ត LEXUS មួយគ្រឿង​ទៀត​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ​ ចេញជួយអន្តរាគមន៍​ ទាំងកណ្ដាលអាធ្រាត្រ​ ។

ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅនេះ​ បានកេីតឡេីងវេលាម៉ោង២៣:៣០នាទី​យប់ ថ្ងៃចន្ទ​ ទី២៩​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏សន្ធោរសន្ធៅខាងលេីនេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក​វរសេនីយ៍​ឯក មាន​ សំណាង អធិការស្រុកអង្គស្នួល កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ សហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន និងប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍ព្រៃពួច ព្រមទាំងកម្លាំងប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ភ្លើងឆេះដ៏សន្ធោសន្ធៅនៅចំណុចខាងលើ និងប្រើរថយន្តពន្លត់អគ្គីភ័យ ​ចំនួន​ ០៩គ្រឿង ដូចជា រថយន្តពន្លត់អគ្គិភ័យ ​របស់ការិយាល័យអគ្គិភ័យខេត្តកណ្ដាល ចំនួន ០៤គ្រឿង​ ។ រថយន្តពន្លត់អគ្គិភ័យ​របស់កងពលតូចលេខ៧០​ (៧១១) ចំនួនន ០៣គ្រឿង ។ និងរថយន្តពន្លត់អគ្គិភ័យ​របស់កងទ័ពឆ័ត្រយោង ៩១១​ ចំនួន ០២គ្រឿង​​ ។ ដោយប្រេីប្រាស់ទឹកសរុប អស់ចំនួន​១៨ឡាន ទេីបបានរលត់ជាស្ថាពរ នាវេលាម៉ោងជិត០២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ច​នគរបាល​ស្រុកអង្គស្នួល​ បានប្រាប់ឲ្យភ្នាក់ងារ​​ TNN បានដឹងថា​ ឃ្លាំងខាងលេីគឺស្តុកដោយបាឡែតឈើ និងបាឡែតជ័រ មានទំហំ១០x២០ម៉ែត្រ​ ធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងថ្ម និងមានម្ចាស់ឈ្មោះ​ ផន ផៃ​ ភេទប្រុស​ អាយុ៥២ឆ្នាំ​ (មុខរបេរលក់ដូរ) ក្នុងពេលកេីតហេតុម្ចាស់មិននៅ។

នគរបាលស្រុកបន្តទៀតថា​ ចំពោះមូលហេតុដែលបង្កឲ្យមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោរសន្ធៅនោះ​ សមត្ថកិច្ច​បានសន្ឋិដ្ឋានជាជំហានដំបូងថា​ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី(ទុស្សេ)​ ចេញជាអណ្ដាតភ្លេីង​ឆេះរាលដាល​លឿន ហើយងំ ដោយសារខាងក្នុងស្តុកឈើ បាឡែត​ (កុងប្លាកេ ឈើកែច្នៃ)​ និងបាឡែតជ័រ សម្រាប់កល់ពីក្រោមឥវ៉ាន់ផ្សេងៗច្រើនទៀត​ យ៉ាងសន្ធោរសន្ធៅ​ ដោយប្រើប្រាស់ពេលជាច្រើនម៉ោង ទើបអាចគ្រប់គ្រង់បាន។

ទោះជាគ្រប់គ្រងបាន​ ក្រុមពន្លត់អគ្គិភ័យនៅបាញ់ទឹក​បន្ត​ រហូតដល់វេលាម៉ោង៤ព្រឹក​ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ទើបរលត់​ទាំងស្រុង មិនរាលដាលទៅផ្ទះជិតខាងផ្សេងឡេីយ ហើយក៏មិនមានអ្នកណារងរបួសដែរ ដែលបណ្ដាលឲ្យឃ្លាំងទាំងមូល​ ត្រូវបានខូចខាតអស់ទាំងស្រុង ក្នុងនោះក៏មានរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ដែលទុកក្នុងឃ្លាំងខាងលេី​ ក៏ត្រូវបានភ្លេីងឆេះអស់ទាំងស្រុងផងដែរ៕​ (អត្ថបទ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!