ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់​ លង់ទឹកស្រះស្លាប់​ បន្ទាប់ពីចុះទៅហែលលេង​ជាមួយមិត្តភ័ក្ត​!

5 ខែ មុន 18 តូ សុផល

រាជធានីភ្នំពេញ​ ៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់​ បានលង់ទឹកស្លាប់ បន្ទាប់ពីទៅជាមួយមិត្តភ័ក្ត​ ចុះហែលទឹកស្រះមួយដែលមានចង្ងាយប្រមាណ ១.២០០ម៉ែត្រ ពីផ្ទះប៉ុណ្ណោះ ទេីបបង្កការភ្ញាក់ផ្អេីល​ដល់កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាណាព្យាបាលរបស់ក្មេងរងគ្រោះ បានចុះជួយហែលរុករកទាល់តែឃើញ តែអកុសល​ក្មេងរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង០៣:៣៥នាទីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩​ នៅស្រះភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង​ ។

គួរបញ្ជាក់ផងដែរ ថាជនរងគ្រោះ មានឈ្មោះ ប្រាក់ សុភា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ​ដែលមានឳពុកឈ្មោះ ប្រាក់ ​មុត ជាគ្រូបង្រៀន បាននាំគ្នា មកហែលទឹកស្រះលេង ដែលមានចង្ងាយប្រមាណ ១.២០០ម៉ែត្រ ពីផ្ទះ ជាមួយក្មេងប្រុសម្នាក់ទៀតឈ្មោះ ខ្លី ហុង អាយុ៧ឆ្នាំ ។ ក្រោយពីទទួលបាលពត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ទៃលី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាណាព្យាបាលរបស់ជនរងគ្រោះ បានធ្វើការហែលរុករកឃើញ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ