ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តក្រឡុកស៊ីម៉ងត៍​ បើកបរខ្វះការប្រុងប្រយ័ត្ន​ ខណៈផ្លូវ​ចង្អៀត ជ្រុលទៅបុករថយន្ត​ LAND CRUISER នៅមុខវិទ្យាល័យ​បឹងត្របែក​ ផ្អើលសមត្ថកិច្ចចុះសម្រួលចរាចរណ៍!

3 ខែ មុន 59 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រវាងរថយន្តស៊េរីទំនើបមួយគ្រឿង​ ម៉ាក LAND CRUISER បេីកបរដោយបុរសម្នាក់​ កំពុងបេីកបរ​ ធ្វេីដំណើរតាមផ្លូវ​ ស្របពេលចរាចរណ៍កំពុងចង្អៀត ស្រាប់តែមានរថយន្តក្រឡុក​ស៊ីម៉ងត៍ធុនធំមួយគ្រឿងទៀត​ បេីកមកពីក្រោយ​ ខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលទៅបុកប៉ះរថយន្តទំនេីប បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ​ចំហៀងខាងស្ដាំ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកបាញ់គំនូស​រួចអោយរថយន្តទាំងពីរបេីកឡើងមកលេីចិញ្ចេីមផ្លូវ​ ធ្វេីការដោះស្រាយគ្នា​ និងកុំអោយមានការកកស្ទះចរាចរណ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានកើតមានឡើងនៅវេលាម៉ោង០៣:០០នាទីរសៀល​ ថ្ងៃចន្ទ​ ទី២៩​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ត្រង់ចំណុចខាងមុខ​វិទ្យាល័យ​ បឹងត្របែក​ ស្ថិតក្នុងសង្កាត់ទន្លេ​បាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ គេបានឃេីញ​ រថយន្តស៊េរីទំនេីបមួយគ្រឿង​ ម៉ាក LAND CRUISER V6 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BE-2889 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនធម្មតា លុះមកដល់កន្លែងកើតហេតុ​ ស្របពេលចរាចរណ៍កំពុងចង្អៀត ស្រាប់តែមានរថយន្តក្រឡុក​ស៊ីម៉ងត៍ធុនធំមួយគ្រឿងទៀត​ ពណ៍ស​ ពាក់ស្លាកលេខបាត់ដំបង 5A-0003 បេីកបរដោយ​បុរសម្នាក់​ ធ្វើដំណើរស្របទិសគ្នា​ មកពីក្រោយ​ ខ្វះការប្រុងប្រយ័ត្ន​ បានជ្រុលទៅបុកប៉ះរថយន្តទំនើប បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ​ចំហៀងខាងស្ដាំ​ ហើយភាគីទាំងសងខាងក៏បានចុះមកដោះស្រាយគ្នាដែរ​ តែភាគីខាងរថយន្ត​ក្រឡុកស៊ីម៉ងត៍​ សុំរងចាំខាងតំណាងមកដោះស្រាយជំនួស​ ទើបធ្វើឲ្យរថយន្តទាំងពីរគ្រឿងនៅកណ្ដាលផ្លូវ​ ធ្វេីឲ្យមានការការកកស្ទះចរាចរណ៍ដល់អ្នកដំណើរផ្សេងទៀត​ ទើបភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានចុះមកបាញ់គំនូស​រួចអោយរថយន្តទាំងពីរបើកឡើងមកលេីចិញ្ចេីមផ្លូវ​មុខវិទ្យាល័យ​បឹងត្របែកសិន ដើម្បីរងចាំដោះស្រាយគ្នា​ជំហានសិន និងកុំអោយមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរដទៃទៀត​ ។

បច្ចុប្បន្ន​ក្រោយ​សមត្ថកិច្ចមូលដ្ឋាន​ និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌចំការមន​ បានឲ្យភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នាមួយជំហានសិន​ ហើយភាគីខាងរថយន្តស៊េរីទំនេីប​ សុំត្រឹមតែអោយភាគីខាងរថយន្ត​ក្រឡុកស៊ីម៉ងត៍ យករថយន្តទៅជួស​ជុលឲ្យដូចដេីមវិញប៉ុណ្ណោះ​ ចំណែកឯ​អ្នកបើករថយន្តបង្ក​ ក៏បានទូរស័ព្ទប្រាប់​អោយតំណាង​ក្រុមហ៊ុន​របស់ខ្លួន​ មកដោះស្រាយជាមួយ​ម្ចាស់រថយន្ត​ស៊េរីទំនើប​ផងដែរ៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!