ព្រឹតិ្តការណ៍ថ្មីៗ

លាន់ដូចរន្ទះ​! រថយន្តធុនយក្ស​សណ្ដោងកុងទីន័រពីគ្រឿង ពន្លះគ្នាពេញទំហឹង ខណៈពេលកំពុងអែបចូលស្ថានីយ៍ថ្លឹងរថយន្ត​(ព្រែកឯង) និងបណ្ដាលឲ្យរបួស

6 ខែ មុន 113 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត២គ្រឿង ម៉ាកកុងតឺន័រ ពណ៍ស ពាក់ស្លាកលេខព្រះសីហុន ៣A-៥៥៨៥ បុករថយន្តកុងតឺន័រដឹកដែក ម៉ាក​ HYUNDAI ពណ៍ស ​ពាក់ស្លាកលេខភ្នំពេញ ៣C-៤៤៨៨​ បណ្ដាលរថយន្តម្ខាងធ្លាក់ចូលទៅព្រៃត្រែង និងម្ខាងទៀតរេចង្កូតប៉ះបង្គោលភ្លេីងបំភ្លឺផ្លូវ និងបណ្ដាលឲ្យមានអ្នករបួសស្រាល២នាក់​ផងដែរ​ ក្នុងនោះក៏មាន​បុរសម្នាក់បេីកម៉ូតូ​ទៅបុក​រថយន្តដែល​ប៉ះបង្គោលភ្លេីងកណ្ដាលផ្លូវនោះ​ បណ្ដាលរងរបួស​ដេីរមិនរួចផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកេីតឡេីងកាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ​ ទី២៩​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅតាមផ្លូវជាតិលេខ១ ចំណុចជញ្ជីងថ្លឹងរថយន្ត(ព្រែកឯង) ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានអោយដឹងថា គ្រោះថ្នាក់រវាងរថយន្តដឹកកុងតែនឺបុកជាមួយរថយន្តសណ្ដោងកន្ទុយ​ ម៉ាក HYUNDAI បណ្តាលឲ្យរថយន្តទាំង២គ្រឿងនេះ ខ្ទេចកាប៊ិនដូចគ្នា ។ រថយន្តមួយគ្រឿងបើកពីខេត្តមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តមកពីខេត្តបានអែបខាងឆ្វេងដៃ ដើម្បីចូលស្ថានីយ៍ថ្លឹងរថយន្ត ហើយក៏មានរថយន្តកុងតែនឺមួយគ្រឿងផ្សេងទៀត បើកច្រាស់ទិសគ្នា មកដល់បុកចំពីមុខពេញទំហឹងជាមួយរថយន្តដែលបើកចូលស្ថានីយ៍ថ្លឹង បណ្តាលឲ្យខូចខាតផ្នែកខាងមុខដូចគ្នា តែសំណាងល្អ មិននរណាម្នាករបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះទេ ។

ក្រោយកើតហេតុ ដោយសារមានរថយន្តកុងតៃនឺមួយគ្រឿង បានធ្លាក់ផ្លូវ ទើបសមត្ថកិច្ចមូលដ្ឋាន បានហៅរថយន្តស្ទូច មកស្ទូចរថយន្តដែលបើកចូលស្ថានីយ៍ថ្លឹង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយតាមក្រោយ ។

លោក ឯក សារ៉េន អធិការរងទទួលចរារណ៍ខណ្ឌច្បារអំពៅ បញ្ជាក់ថាករណីគ្រោះថ្នាក់ខាងលេីនេះ សមត្ថកិច្ចបានទៅដល់កន្លែងកេីតហេតុមិនបានឃេីញអ្នករបួសទេ ហេីយសួរប្រជាពលរដ្ឋថា ក៏មិនមានរថយន្តណាមកដឹកអ្នករបួសដែរ អញ្ចឹងប្រហែលជារបួសតិចតួច ឬក៏គ្មានរបួស អ្នកបេីកបរទាំង២គ្រឿង ជិះម៉ូតូចេញទៅអស់រថយន្ត២គ្រឿង ទាល់តែម៉ោង១០ព្រឹក ទេីបអាចស្ទួចយកចេញមកលេីបាន ចំណែកចរាចរណ៍កកស្ទះបន្តិច តែសមត្ថកិច្ចមូលដ្ឋាននិងនគរបាលសម្រួលនៅកន្លលែងកេីតហេតុរហូតរួចរាល់ផងដែរ៕​ (អត្ថបទរូបភាព​ បងម៉េង​)​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ