ព្រឹតិ្តការណ៍ថ្មីៗ

នារីវ័យក្មេងម្នាក់ បញ្ចប់ជីវិតដោយចងក គ្រាន់តែរឿងអន់ចិត្តជាមួយប្រុសស្នេហ៍សោះ

2 ខែ មុន 96 តូ សុផល

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សម្រេចចិត្តបញ្ចប់ជីវិតត្រឹមចងកសម្លាប់ខ្លួន ក្រោយពីអាក់អន់ចិត្តជាមួយគូរសង្សារដោយសារនិយាយលេងសើចជាមួយមិត្តភ័ក្រនាងច្រើនពេក ទោះជាមិត្តភ័ក្រដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏មិនអាចស្រោចស្រង់ជីបិតបានដែរ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលលេខ១៧៨ ជាន់ទី២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សាកសពនារីរងគ្រោះឈ្មោះ ជី ស្រីម៉ា ហៅស្រីស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ ។

តាមប្រភពពីមិត្តភ័ក្រ បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ ឈ្លោះគ្នាជាមួយគូរសង្សារ ហើយក៏រត់ឡើងទៅលើបន្ទប់ជួលបាត់ទៅ អស់រយៈពេលជិតមួយម៉ោង ទើបមិត្តភ័ក្រ ឡើងទៅតាម គោះទ្វារហៅមិត្តឆ្លើយ ទើបហៅគ្នាឡើងទៅមើលបន្ថែម ឆ្កឹះទ្វារ បើកក្នុងបំណង ថាទៅលួងលោមនាង កុំឲ្យខឹងទៀត បែជាប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ ។ ភ្លាមៗត្រូវបានមិត្តភ័ក្រនាំគ្នាស្រាយទម្លាក់ដឹកយកទៅ មន្ទីរពេទ្យព្រះកុសុមៈ តែហួសពេលទៅហើយ ជនរងគ្រោះបានស្លាប់បាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ ហើយដឹកសាកសពទៅធ្វើបុណ្យឯស្រុកកំណើតភ្លាមៗ ។

ក៏ប៉ុន្តែការស្លាប់របស់នារីខាងលើ ត្រូវានសាច់ញាតិមិនអស់ចិត្តសោះ ដូចជាស្តែងៗពេក ទើបនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះក្រុមគ្រួសារ សូមឲ្យសមត្ថកិច្ច ជំនាញពិនិត្យកោសល្យវិច័យឡើងវិញ ។

ដោយបង្កើតជាគណៈកម្មការចុះទៅពិនិត្យដល់បន្ទប់ជួល ពិនិត្យឆែកមើលតាមរយៈកាមេរ៉ាសុវត្តិភាព និងពត៌មានជុំវិញ ឃើញថា មុនកើតហេតុ ជនរងគ្រោះ ឈ្លោះប្រកែកគ្នាជាមួយគូរសង្សារ នៅវេលាម៉ោង៦និង៤៩នាទីព្រប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក៏ដោយសារខឹងប្រុសស្នេហ៍ និយាយលេងសើចជាមួយមិត្តភ័ក្ររបស់គេច្រើន ពោលខ្លាចសង្សារបែកចិត្ត កើតរោគប្រច័ណ្ឌ ខឹងពេករត់ឡើងលើបន្ទប់ជួលជាន់ទី២ ជិតទ្វារជិតសង្ងំចងកសម្លាប់ខ្លួន អស់រយៈពេល៤០នាទីក្រោយ ទើបមិត្តភ័ក្រ ម្នាក់ឡើងទៅក្នុងបំណង់និយាយលួងលោម កុំឲ្យនាងខឹង តែមិនសូរឆ្លើយ ទើបហៅគ្នីគ្នាឡើងទៅបន្ថែម ហៅនិងគាស់ឆ្គឹះទ្វារចូលទៅ ប្រទះឃើញចងក នឹងក្រមានៅមុខបន្ទប់ទឹក ស្លាប់បាត់ តែដោយមិនអស់ចិត្ត នាំគ្នាកាត់ស្រាយទម្លាក់ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!