ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែខារ៉ាអូខេ ឡូហ្សិក II រងបណ្តឹងរបស់ភ្ញៀវដើរបរិហារ​ចោទ និយាយពីភ្ញៀវ យកលុយដុល្លារក្លែងក្លាយ ទៅចាយនិងប្រមាថមើលងាយ…!

3 ខែ មុន 25 តូ សុផល

ខេត្តកណ្តាល៖ ម្ចាស់ភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបោះសម្លេងនៅក្រុងតាខ្មៅជាខារ៉ាអូខេល្បីជាងគេនោះ​ ឥឡូវនេះត្រូវបានភ្ញៀវដែលធ្លាប់ចូលជាញឹកញាប់បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក០២ ឈ្មោះ​ ម៉េត សុភា ភេទស្រី​ អាយុ៣៧ឆ្នាំ​ ពីបទ “បង្កាច់កេរ្តិ៍​ “ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយទៅចាយនៅទីតាំងនោះ​​ និងថែមទាំងប្រមាថមើលងាយបន្ថែមទៀត។

ភោជនីយ៍ដ្ឋាន ឡូហ្សិក​​២ និងKTV​ មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោក លី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្តាល ក្នុងនាមដើមបណ្តឹងបានប្រាប់ភ្នាក់ងារនគរវត្ត អោយដឹងនៅព្រឹកថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០១៩​ ថា៖ លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ ឡូ​ហ្សិក០២ ឈ្មោះម៉េត សុភា ភេទស្រី​ អាយុ៣៧ឆ្នាំ​ ពីបទ “បង្កាច់កេរ្តិ៍​ “នៅការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដោយលោកបញ្ជាក់ថា៖ នៅថ្ងៃខែមិនចាំ​​ក្នុងឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយ៍ដ្ឋានឡូ ហ្សិក​​០២និងKTV​ ហើយ លុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ឈ្មោះ​ ម៉េត សុភា បាននិយាយប្រាប់ឈ្មោះ​មាស សុខឡាយ​ ភេទប្រុស អាយុ៣៩ឆ្នាំ​ ដែលមានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ​​ ខេត្តត្បូងឃ្មុំ មុខរបរមេកា នៅភោជនីយ៍ឡូ ហ្សិក០២​ បង្កាច់កេរ្តិ៍លើឈ្មោះ​ លី​ គឹមសូរ(មេសូរ)​យកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយ៍ដ្ឋាន ឡូ​ហ្សិក ០២ មិនតែប៉ុណ្ណោះ​ថែមទាំងប្រមាថមើលងាយមកលើរូបខ្ញុំបាទថាមានលុយចាយហើយចារឹកដូចបាតផ្សារចឹង។

ពាក់ពន្ធ័និងបញ្ហារនេះដែរភ្នាក់ងារនគរវត្តមិនទាន់បានទំនាក់ទំនងទៅថៅកែភោជនីយ៍ដ្ឋាន​ ឡូហ្សិក០២បាននៅឡើយទេ​។

មជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយ៍ដ្ឋាន​ ឡូ ហ្សិក០២ និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ទីតាំងនោះបានបង្ករសម្លេងរំខានដល់ពួកគាត់ និងជាពិសេសគឺភ្ញៀវដែលចូលទៅទីតាំងនោះតែងតែផឹកស្រាហើយ បោក កែវ បោកចាន ធ្វើអោយពួកគាត់មានការភិតភ័យ។ ពួកគាត់ក៏ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនោះផង៕​(លោកម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!