ឯកឧត្តម នុត ពុធដារ៉ា អញ្ជើញចុះសួរសុខទុក្ខ​ និងចែកអំណោយជូនពលរដ្ឋមានជីវភាពខ្វះខាត៥០គ្រួសារ

1 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច​ ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២៩ ខែ មេសា ឆ្នាំ ២០១៩នេះ​ នៅវត្តទឹកថ្លា ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ ដឹកនាំដោយ ឯកឧត្តម នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខា​ និងដោយមានការចូលនិមន្តចូលរួមពីព្រះចៅអធិការវត្តទឹកថ្លា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា២០គ្រួសារ មានជីវភាពខ្វះខាត២០គ្រួសារ ជនពិការ៥គ្រួសារ កុមារកំព្រា៥គ្រួសារ សរុបចំនួន៥០គ្រួសារ រស់នៅសង្កាត់ក្រាំងពង្រ ។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា​-មិនទុកនរណាម្នាក់ចោល ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម សំភារះផ្ទះបាយ៥មុច និងថវិកាចំនួន៣មុឺនរៀល៕ ដោយ៖ Tes Somnang

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!