ព្រឹតិ្តការណ៍ថ្មីៗ

កំពុងទះដៃស្រែកហ៊ោ រកច្រកចេញមិនទាន់ បានជិះឡាន ឥតគិតថ្លៃស្រេច!

6 ខែ មុន 97 តូ សុផល

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍បាន សហការជាមួយប៉ុស្តិ៍នគរបាល ត្រពាំងក្រសាំង ចុះបង្ក្រាបល្បែងស៊ីសង ភ្នាល់មាន់ជល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់

កាលពីថ្ងៃទី ២៨ ខែមេសា វេលាម៉ោង១០ និង ៣០នាទី នៅ ចំណុចដីឡូត៍គ្មាន លេខ ទុកចោល ស្ថិតនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ទី១ ឈ្មោះសឿង សឿនភេទប្រុសអាយុ 37 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ទី២ ឈ្មោះ គង់ គា ភេទប្រុសអាយុ 18 ឆ្នាំ មុខរបរនៅ ផ្ទះនៅមានទីលំនៅភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

ទី៣ ឈ្មោះ សែន ណាន ភេទប្រុសអាយុ40 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិចមចៅ1សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ទី៤ ឈ្មោះ ហែម ហឿន ភេទប្រុសអាយុ 24 ឆ្នាំមុខរបរនៅផ្ទះអ្នកនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៥ ឈ្មោះ ជេត គាវ ភេទប្រុស អាយុ 44 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទី។

ទី៦ ឈ្មោះ អន ធន់ភេទប្រុសអាយុ 33 ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅ ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ទី៧ ឈ្មោះ ហុង ហេងភេទប្រុសអាយុ 28 ឆ្នាំមានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌ ពោធិសែនជ័យរាជធានីភ្នំពេញ។

វត្ថុតាងដកហូត ៖ មាន់ជល់ឈ្មោល ចំនួន៥ក្បាល ។

បច្ចុប្បន្នឃាត់ខ្លួនទាំង ៧នាក់នៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ