ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់បើកម៉ូតូលឿន​ពេក ទៅបុកស្ត្រីគ្រូបង្រៀនបរទេស​ កំពុងបើកម៉ូតូឆ្លងផ្លូវពីក្រោយ ពេញទំហឹង​ បណ្ដាលឲ្យដួលរបួសខ្លួនឯង​ សន្លប់ស្ដូកស្ដឹង​កណ្ដាលផ្លូវ​ នៅមុខសាលាអន្តរជាតិISPP

3 ខែ មុន 45 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បើកម៉ូតូ Smash V ក្នុងល្បឿនលឿន​ ទៅបុកពីក្រោយម៉ូតូ TODAY បេីកបរដោយ​ស្ត្រីបរទេសជាគ្រូបង្រៀនម្នាក់​ កំពុងឆ្លងផ្លូវចូលសាលាអន្តរជាតិ ISPP ពេញទំហឹង​ បណ្ដាលឲ្យដួលរបួសខ្លួនឯង​ សន្លប់ស្ដូកស្ដឹង​កណ្ដាលផ្លូវ​ ត្រូវបានក្រុមគ្រូពេទ្យ​សាលាអន្តរជាតិ​ISPP ជួយសង្គ្រោះបឋម​ នៅផ្លូវ៣០ម៉ែត្រ​ កែងផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ នាវេលាម៉ោង០៧:១៥នាទីព្រឹក ថ្ងៃចន្ទ​ ទី២៩​ ខែមេសា​ ឆ្នាំ២០១៩នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញស្ត្រីបរទេសម្នាក់ដែលជាគ្រូបង្រៀន បានជិះម៉ូតូម៉ាក TODAY ពណ៍ខៀវ ស្លាកលេខភ្នំពេញ 1FH-0080 តែម្នាក់ឯង តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកេីតហេតុ ដោយមាន​ខាងសន្តិសុខកំពុងជួយសម្រួលចរាចរណ៍​ ទេីបស៉ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ​ ស្រាប់តែមានបុរសម្នាក់​ បើកម៉ូតូមួយគ្រឿង​ ម៉ាក​ Smash V ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1AW-1088 ទិសដៅពីលិចទៅកេីត​ស្របទិសគ្នា​ មកពីក្រោយ ក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្ន​ ចាប់ហ្វ្រាំងមិនទាន់​ ក៏ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីបរទេសខាងលើ​ ពេញមួយទំហឹង បណ្តាលឲ្យដួលបោកទាំងមនុស្សនិងម៉ូតូទៅលើថ្នល់ រងរបួសសន្លប់ស្តូកស្តឹងកណ្ដាលផ្លូវ​ ចំណែកស្ត្រីគ្រូបង្រៀនបរទេស​ក៏រងរបួសផងដែរ​ ហើយបានក្រុមសន្តិសុខជួយ​នាំចូលកន្លែងសង្គ្រោះរបស់​សាលាអន្តរជាតិ​ISPP​ ដេីម្បីជួយសង្គ្រោះ​ផងដែរ បង្កការភ្ញាក់ផ្អេីល​ដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម​ និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ​ ចុះសម្រួលចរាចរណ៍​ និងក្រុមគ្រូពេទ្យ​សាលាអន្តរជាតិ​ISPP ចេញមកជួយសង្គ្រោះបុរសដែលសន្លប់ស្ដូកស្ដឹងនោះលក្ខណៈបឋមសិនផងដែរ​ ដេីម្បីរងចាំ​រថយន្តសង្គ្រោះបន្ទាន់​មកយក។

​បន្តិចក្រោយមកជនរងគ្រោះ​ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន សួគ៌ា មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ​ ម៉ូតូទាំងពីរគ្រឿង​ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​ និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ​ ចុះមកធ្វើការវាស់វែង​ និងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ផងដែរ៕​ (អត្ថបទរូបភាព​ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!