ព្រឹតិ្តការណ៍ថ្មីៗ

អាណិតខ្លោចចិត្ត!កុមារពីរនាក់បងប្អូន លង់ទឹកស្រះស្លាប់ខណៈម្តាយកំពុងឃ្វាលគោ

1 ខែ មុន 54 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៣និង៣០នាទី មានករណីលង់ទឹកកើតឡើង១លើកបណ្តាលអោយកុមារពីរនាក់បង ប្អូនស្លាប់យ៉ាងអាណោចអាធ័ម។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយអោយដឹងថា៖ករណីខាងលើបានកើតឡើងនៅចំណុចភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពបានបានបន្តថា៖ក្មេងរងគ្រោះឈ្មោះ៖ ១-និត រក្សា ភេទ ភេទស្រី អាយុ៣ឆ្នាំ (ស្លាប់) ២-និត សំណាង ភេទប្រុស អាយុ១៦ខែ (ស្លាប់) រីឯម្តាយ ក្មេងរងគ្រោះ ឈ្មោះ ប៉ុន ធារី ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅនៅក្នុងភូមិកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច អះអាងថា កុមារទាំងទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មក ក៍ប្រគល់សពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!