ព្រឹតិ្តការណ៍ថ្មីៗ

យុទ្ធនាការ ដើររើសសំរាម តាមសួនច្បារ និង ច្រាំងទន្លេ

11 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូអ្នកគ្រូ និងសិស្សានុស្សិ នៃសាលាអន្តរជាតិ អាយ ស៊ី អេស ចំនួន ២៩នាក់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមសហការជាមួយមន្ត្រី​រាជការ​រដ្ឋបាលខណ្ឌដូនពេញ កម្លាំងប្រជាការពារខណ្ឌ ទីរួមផ្សារទាំង៣ និង ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ខណ្ឌដូនពេញ សរុបចំនួន ១៥០នាក់ បានចុះធ្វើយុទ្ធនាការសំអាតអនាម័យបរិស្ថានដើររើសសំរាម តាមសួនច្បារ និង ច្រាំងទន្លេ ចាប់ពីសួនច្បារព្រះបរមរាជវាំង រហូតដល់សួនច្បារផ្សាររាត្រី ។

ក្នុងសកម្មភាពនេះ គឺចង់បំផុសអោយបងប្អូនប្រជាពលរដ្ឋចេះទុកដាក់ និងបញ្ចេញសំរាម អោយបានត្រឹមត្រូវ​ និងមានរបៀបរៀបរយនៅតាមទីកំសាន្តនានា​ ព្រមទាំងជាការបំផុសស្មារតីអោយមានការស្រលាញ់បរិស្ថាន ព្រោះទីក្រុងស្អាត គឺផ្តេីមចេញពីយេីងទាំងអស់គ្នា​ ។

នៅក្នុងយុទ្ធនាការសំអាតបរិស្ថាននេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបែងចែកចេញជា ០៣ក្រុម រួមមាន ៖
ក្រុមទី១ ធ្វើការសំអាតតាមបណ្តោយផ្លូវថ្មើជើង ។
ក្រុមទី២ ធ្វើការសំអាតតាមសួនច្បារមាត់ទន្លេ ។
និងក្រុមទី៣ កម្លាំងប្រជាការពារខណ្ឌដូនពេញ ធ្វេីការបាញ់លាងសំអាតច្រាំងទន្លេ ដោយប្រើប្រាស់ម៉ូតូទឹករបស់រដ្ឋបាលខណ្ឌ ចំនួន ០៤គ្រឿង និង ម៉ាស៊ីនបូមទឹកចំនួន ០២គ្រឿង ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ