ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! ចេញពីខារ៉ាអូខេ​ ឌីយ៉ាម៉ង់-ស៉ីធី កើតមានជម្លោះ វាយកាប់ចាក់គ្នា រហូតឡើងជិះឡានបំបុក ប៉ើងខ្ទាតបោកនឹងថ្មស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

3 សប្តាហ៍ មុន 577 តូ សុផល

រាជធានីភ្នំពេញ​ ៖ ករណីហិង្សា​ដ៏សាហាវមួយកើតឡើងដោយប្រើ ដែកបំពង់ទីប វាយ និងដាវសាម៉ូរៃ​ កាប់

ហើយបើករថយន្តដេញបុកបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចមុខឌីយ៉ាម៉ង ស៊ីធី (ស្ពានដែកចំការដូង) បង្កការភ្ញាក់ផ្អេីល​យ៉ាងខ្លាំងកាលពីវេលាម៉ោង២:៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ​ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ អ៊ុ តុល ហៅលិញ ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) មុខរបរ សន្ដិសុខឯកជន ទីលំនៅស្នាក់នៅទីតាំងកើតហេតុខាងលើ ។

​ ទី២ឈ្មោះ អឿន ប៊ុនថាន់ ហៅចំបើង ភេទប្រុស អាយុ ២៣ឆ្នាំ (របួសធ្ងន់) មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះរថយន្ដម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AT-2875 និង រថយន្ដហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ គេចខ្លួនបាត់ ទាំងពីរគ្រឿង ។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២:៤០នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល ១០នាក់ ជិះរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2875 និងរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ បានមានទំនាស់ពាក្យសំដីជាមួយសពជនរងគ្រោះឈ្មោះ អ៊ុ តុល ហើយក៏ប្រតាយប្រតប់គ្នាដោយក្រុមជនសង្ស័យប្រើដំបងទីប និងដាវ ។ 

បន្ទាប់មកសពជនរងគ្រោះឈ្មោះ អ៊ុ តុល បានទៅហៅ ជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់​ ត្រូវជាប្អូនជីដូនមួយរបស់សព មកជួយវាយគ្នា ហើយក្រុមជនង្ស័យក៏បានវាយនិងកាប់មកលើជនរងគ្រោះទាំងពីរនាក់បងប្អូន រួចក៏បើករថយន្ដបុករហូតដល់ស្លាប់ឈ្មោះ អ៊ុ តុល រួចក៏បើករថយន្ដទៅទិសខាងជើង តាមផ្លូវ២១៧ គេចខ្លួនបាត់តែម្ដង។

ក្រោយមកសមត្ថកិច្ចក៏បានចុះមកជួយអន្ដរាគមន៍ ដោយយកឈ្មោះ អឿន ប៊ុនថាន់ ទៅសង្រ្គោះនៅគ្លីនីកសួរគ៌ារងរបួសបាក់ឆ្អឹងកដៃស្ដាំ ដាច់រយះដៃខាងឆ្វេង ២កន្លែង ក្បាលជាច្រើនកន្លែង ដេរសរុបចំនួន៤៥ថ្នេរ និងជនរងគ្រោះឈ្មោះ អ៊ុ តុល បានរងរបួសពេញរូបរាងកាយ និងក្បាលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ និង ជនរងគ្រោះរងរបួសសំរាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា ចំពោះករណីខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕​ (អត្ថបទរូបភាព​ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!