ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយរឿង ដោះលែងមេកន្ទុយលេខដ៏ធំម្នាក់ ៤លេីក នៅខណ្ឌសែនសុខ

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ: សមត្ថកិច្ចខណ្ឌសែនសុខ បានដោះលែងស្ត្រីជាមេឆ្នោតដ៏ធំម្នាក់ដែលកំពុងមានឈ្មោះបោះសំលេងយ៉ាងកក្រើកនៅផ្សារសែនសុខ សង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ ជាថ្នូរនិងអ្វីមួយ ដោយមិនបានបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់នោះទេ។ ស្ត្រីមេឆ្នោតនេះ គឺត្រូវបានសមត្ថកិច្ច ចាប់ចំនួន ៤ដងមកហើយ ប៉ុន្តែមេឆ្នោតរូបនោះ មិនដែលបានបញ្ជូនទៅតុលាការម្តងណាទេ ដោយសារតែមានអ្នក កាងនៅពីក្រោយខ្នង អន្តរាគមន៍ដោះលែងនៅនិងកន្លែងអធិការតែម្តង ហើយបន្តបើកកន្ទុយលេខដដែល។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឲ្យដឹងថា ការចុះបង្ក្រាប និងដោះលែងស្ត្រីមេកន្ទុយលេខ ជាលើកទី៤នេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្សារសែនសុខ ស្ថិតក្នុងសង្កាត់ ឃ្មួញ។

ទាក់ទងករណី បណ្តាញព័ត៌មានគ្រប់នាទី ធី អិន អិន និងបកស្រាយបំភ្លឺ ពីលោកវរសេនីយ៍ឯកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ជុំវិញការអន្តរាគមន៍ការដោះលែងមេកន្ទុយលេខល្បីឈ្មោះម្នាក់នេះ៕

image image image image

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ