ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ចុះពិនិត្យអាងចម្រោះទឹកព្រែកចាកក្នុងក្រុងកំពត

5 ខែ មុន 21 តូ សុផល

កំពត ៖ ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ចៅសង្កាត់ ចុះពិនិត្យទីតាំង អាងចម្រោះទឹកព្រែកចាក ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យចៅសង្កាត់ កាយបើកមុខទឹកទៅប្រឡាយមេជាបន្ទាន់ ដើម្បីរំដោះទឹកចេញពីក្រុង បណ្តោះអាសន្នសិន។ ព្រមទាំងបានឧបត្ថម្ភថវិកា១៤ម៉ឺនដុល្លា ដើម្បីស្តារប្រឡាយមេទាំងមូល ទៅព្រែកចាក ប្រវែង១.៨គីឡូម៉ែត្រ ដោយជូន ឯកឧត្តមប៉ឹល កុសល អភិបាលរងខេត្ត ដឹកនាំ ដោយមានអភិបាលក្រុង មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចាត់ចែងការងារនេះ។​

សូមជម្រាបថា នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មានភ្លៀងមួយមេធំនៅក្រុងកំពត ដែលធ្វើឲ្យទឹកលិចនៅតំបន់មួយចំនួន ក្នុងក្រុងកំពត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ