ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋចាស់ជរាទីទាល់ក្រ ២០គ្រួសារទទួលបានការចុះសួរសុខទុក្ខពីសំណាក់លោកហែម ដារិទ្ធិ និង ភរិយា

3 ឆ្នាំ មុន 1 តូ សុផល

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ឋិប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរា អ្នករស់នៅជាមួយមេរោគអេដស៍ ប្រជាពលរដ្ឋទីទ័លក្រ សរុបចំនួន២០គ្រួសារ មកពីភូមិចំនួន៨ ក្នុង
សង្កាត់ភ្លេីងឆេះរទេះ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក
ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា បានលើកឡើង ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (ទីណាមានការលំបាក ទីនោះមានកាក
បាទក្រហមកម្ពុជា) ។

អំណោយមនុស្សធម៌ដែលបានចែកជូន ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១មាន(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន៥មឺុនរៀល ៕

image image image image image

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ