ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់​ បើករថយន្ត​ PRIUS ក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្ន​ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ លាន់ដូចរន្ទះ​!

4 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បេីក​រថយន្ត​ TOYOTA PRIUS​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AX-0931 ក្នុងល្បឿនយ៉ាងលឿន​ មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​រថយន្ដ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កេីត​ឡេីង​កាលពីវេលាម៉ោង០៣:១០នាទីទាបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី២៧​ ខែមេសា​ ឆ្នាំ២០១៩នេះ នៅ​តាម​ផ្លូវ​សហព័ន្ធ​រុស្សី​ ត្រង់ចំណុច​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​។

បុរស​ម្នាក់​បេីក​រថយន្ត​ TOYOTA PRIUS​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AX-0931 ក្នុងល្បឿនយ៉ាងលឿន​ មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​រថយន្ដ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-0931​ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ​ ជ្រុលទៅបុករបាំងថ្មក្បាលព្រួយចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១កង់ ចំណែករថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ បេីកទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ។ ក្រោយមកអ្នកបេីករថយន្តបង្ក ត្រូវបានមិត្តភ័ក្តបើករថយន្តមួយគ្រឿងទៀត​ មកយកចេញពីកន្លែងកើតហេតុបាត់​ មុនសមត្ថកិច្ចមកដល់​ ដោយបន្សល់ទុករថយន្តបង្ក​នៅកន្លែងកេីតហេតុ​។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់​ ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ​ ចុះមកធ្វើការវាស់វែង​ និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំ​ស្រាវជ្រាវ​រកម្ចាស់រថយន្ត​ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕​ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ