ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវក្រួសក្រហម២ខ្សែ ដែលនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBST

3 ខែ មុន 28 តូ សុផល

កំពង់ចាម៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវក្រួសក្រហម២ខ្សែ

ដែលនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBSTក្នុងពេលឆាប់ៗនេះ ១.ផ្លូវពីរង្វង់មូលស្គន់ ដល់ បឹងជ្រោយ ប្រវែង ៦គីទ្បូម៉ែត្រ ២.ផ្លូវដូនដុំ ដល់ ផ្អាវ ប្រវែង ១១,២០០គីទ្បូម៉ែត្រ ក្នុងស្រុកជើងព្រៃ នឹងស្រុកបាធាយ ការរៀបស្ថាបនាផ្លូវនេះ នឹងធ្វើអោយមានការអភិវឌ្ឍន៍នៅក្នុងតំបន់កាន់តែរីកចម្រើនថែមមួយកម្រិតទៀត ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំរបស់ខេត្តដែលមានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ៧ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍លើកឡើងថា ការកែប្រែស្ថាបនាផ្លូវ២ខ្សែនេះ ជាផ្លូវកៅស៊ូ ព្រោះតែកន្លងមកតំបន់ ជាតំបន់ដែលមានបងប្អូនប្រជាជនរស់នៅច្រើន ជាពិសេសបងប្អូនកម្មករ រោងចក្រ ដែលធ្វើដំណើរពីតំបន់នេះទៅរោងចក្រ និងជាតំបន់ដឹកកសិផល ស្រូវ ទៅកាន់រោងចក្រ និងទីផ្សារផងដែរ។ ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ដើម្បីអោយការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងឆាប់រហ័ស យើងគួរតែយកចិត្តទុកដាក់ខ្ពស់ទៅលើការធ្វើដំណើរ ហេតុនេះ សមិទ្ធផលថ្មី នឹងត្រូវមានវត្តមាននៅក្នុងទឹកដីស្រុកទាំងពីរ គឺបាធាយ និងជើងព្រៃ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!