ព្រឹតិ្តការណ៍ថ្មីៗ

ដល់តុលាការហើយ! ជនជាតិចិន៣នាក់ នាំលុយគ្មានប្រភព ជាង៣លានដុល្លារ ចូលមកកម្ពុជា

3 សប្តាហ៍ មុន 91 តូ សុផល

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០១៩​ នេះ​ កម្លាំងនគរបាលអន្ដោប្រវេសន៍​ បានបញ្ជូន ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់

ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធ​ ​ការនាំលុយជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា​ ។

សូមរំលឹកថា​ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដ​ហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជន​សង្ស័យ​៣នាក់ ដែលបាននាំលុយចំនួន៣,​៥២០,​០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា​ ។

ជនសង្ស័យទាំង៣នាក់រួមមាន៖
-ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ​ ។
-ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន​លេខED4367915 មុខរបរ មិនពិតប្រាកដ​ ។
-ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន​ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា​ ។​ ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!