ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន!

3 ខែ មុន 25 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនក្រោយពេលសមត្ថកិច្ចត្រួតពិនិត្យលើងដងខ្លនបានឃើញក្រាមសថ្លា០១កូនថង់តូចហេតុការណ៍កើតឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី នៅចំណុចផ្លូវបេតុង ភូមិអ័កគឺដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ សន រដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរបិណ្ឌបាត  ស្នាក់នៅភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា០១កូនថង់តូច និងស្បង់ជីពរ០១កំប្លេរ ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០១នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!