ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីប្រើប្រាសគ្រឿងញៀន!

5 ខែ មុន 14 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនក្រោយពេលដែលពួកគេបានសារភាពនិងឆ្លងកាត់ការពិនិត្យទឹកនោមឃើញថាពិតជាមានសារធាតុញៀនមែនហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី នៅចំណុចផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យ០២នាក់រួមមាន ៖ 

ទី០១-ឈ្មោះ គីម គឹមហ៊ន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  ស្នាក់នៅបន្ទប់ជួលសង្កាត់ទន្លេបាសក់ ខណ្ឌចំកាមន ។

ទី០២-ឈ្មោះ ចិន ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក  ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទារ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។

សម្ភារៈដកហូត ៖ គ្មាន ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ