ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីរូបស្រស់ស្អាតម្នាក់​ ជិះម៉ូតូឌុប​ មកលោតទឹកសម្លាប់ខ្លួន​ ពីលើស្ពានច្បារអំពៅ​ សំណាងល្អបានប៉ូលិសជើងទឹក​ ចេញកាណូតជួយសង្គ្រោះទាន់​!

4 ខែ មុន 44 តូ សុផល

រាជធានីភ្នំពេញ ៖ ស្ត្រីរូបស្រស់ស្អាតម្នាក់​ សង្ស័យប្រច័ណ្ឌខឹងគូរដណ្ដឹង បានជិះម៉ូតូឌុបចេញមកពីបន្ទប់ជួល​ ហើយដើរឡើងលោតទឹកសម្លាប់ខ្លួន​ ពីលើស្ពានច្បារអំពៅ​ តែមិនបានសម្រេច​ ត្រូវបានកម្លាំងនគរបាលជេីងទឹក ចេញកាណូតទៅជួយទាន់ពេលវេលា ហើយស្រង់ឡើងលើគោក និងបង្កការភ្ញាក់ផ្អើលហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៥:២០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ហាក់ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ មានស្រុកកំណើតភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ 

បើតាមរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកនិងអួលដើមគរខឹងគូរដណ្ដឹងឈ្មោះ ម៉េង តែមិនបានបញ្ជាក់ថា ខឹងរឿងអ្វីឲ្យប្រាកដទែ គ្រាន់តែឲ្យលេខទូរស័ព្ទគូរដណ្ដឹងឲ្យសមត្ថកិច្ចហើយ​ នាងមិននិយាយតបតសមត្ថកិច្ចទៀតទេ ។

សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំ មិនបានចម្លើយច្បាស់លាស់ពីមូលហេតុទេ គ្រាន់តែបានលេខទូរស័ព្ទបុរសជាគូរដណ្ដឹងប៉ុណ្ណោះ ហេីយសមត្ថកិច្ចក៏បានទូរស័ព្ទទៅសួរ​ ពិតជាបុរសម្នាក់លើកទូរស័ព្ទនិងឆ្លើយថាជាគូរដណ្ដឹងពិតមែន ហើយក៏មិនបានដឹងថាស្រ្តីគូរដណ្ដឹងរបស់ខ្លួន ខឹងរឿងអី្វ ទើបដាច់ចិត្តមកលោតទឹកពីលើស្ពានច្បារអំពៅបែបនេះទេ។ តែសព្វថ្ងៃគាត់បានមករស់នៅភ្នំពេញ ហើយបានជួលបន្ទប់រស់នៅជាមួយគ្នាផងដែរ​ តែខាងស្រីប្រច័ណ្ឌច្រើនពេក​ ដោយរូបគាត់ដើរទៅណាឆ្ងាយ ឬទៅយូរមិនបានទេ ណាមួយរឿងប្រ័ណ្ឌច្រេីននេះក៏បានប្រាប់ទៅម្ដាយខាងស្រីបានដឹងហើយដែរ ។

បច្ចុប្បន្នសមត្ថកិច្ចសូមឲ្យខាងបុរសគូរដណ្ដឹងជួយប្រញាប់ទាក់ទងក្រុមគ្រួសារឲ្យប្រញាប់មកមន្ទីរពេទ្យបង្អែកមានជ័យ ដោយសារត្រូវថតស្កេនឆ្អឹងខ្នង សង្ស័យនារីរងគ្រោះលោតបោកថ្មចំជើងតាងស្ពាន នេះយោងតាមសម្ដីគ្រូពេទ្យបញ្ជាក់​ និងការ​ត្អូញត្អែរ​ពីអ្នករបួសផងដែរ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ