ព្រឹតិ្តការណ៍ថ្មីៗ

ជនបរទេសម្នាក់ ដកប្រាក់ នៅ ATM ធនាគារ ABA តែត្រូវ លេបកាតបាត់ ក៍រុញទូ ត្រូវ…

3 សប្តាហ៍ មុន 339 តូ សុផល

កំពង់ចាម៖ មានជនបរទេសម្នាក់ បានមកដកប្រាក់ ហើយត្រូវទូ ATM លេបកាត ធ្វើឲ្យជនបរទេសរូបនេះ មានកំហឹងខឹងបានរុញច្រានទូ ATM

នឹងត្រូវបានភ្នាក់ងារសន្តិសុខ ឃាត់ប្រគល់ឲ្យសមត្ថកិច្ចដែលកំពុងល្បាត នាវេលាម៉ោង ១៩និង១៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទូដកប្រាក់ ATM ធនាគារ ABA ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ HAAVIKKO SANTERI ភេទប្រុស ជនជាតិហ្វាំងឡង់។

ជនបរទេសរូបនេះ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង និងតាមការពិនិត្យជាតិអាកុល ជាលទ្ធផលមាន ០.៥០​ចំពោះភ្នាក់ងារធនាគារ ABA រង់ចាំព្រឹកឡើងទើបពិនិត្យលើទូ ATM ដើម្បីយកកាត ATM ផ្តល់ជូន នឹងពុំមានការប្តឹងផ្តល់លើជនបរទេសរូបនេះទេ តែសំណូមពរឲ្យសមត្ថកិច្ចយើង ធ្វើការអប់រំ កុំឲ្យមានការអុកឡុក បង្ករការរំខាននៅកន្លែងទូ ATM បន្តទៀត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!