ព្រឹតិ្តការណ៍ថ្មីៗ

យុវជនម្នាក់ បើកបរម៉ូតូបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាលអោយស្លាប់មួយរំពេច

3 សប្តាហ៍ មុន 72 តូ សុផល

បាត់ដំបង៖យុវជនម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកទ្រុងគោយន្តកន្ត្រៃពីក្រោយពេញ ទំហឹងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ 57A ចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុកបាណន់បានចុះទៅអន្តរាគមន៍ភ្លាមៗប៉ុន្តែជាអកុសល ជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារស្ថានភាពធ្ងន់ធ្ងរ រីឯគោយន្តកន្រ្តៃនោះក៍បើករត់គេចចូលក្នុងភូមិបាត់ស្រមោលសូន្យឈឹង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ ងិន សុខុម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម C 125 សេរីឆ្នាំ២០១៩។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូកន្លងនគរបាលយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!