ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលក្រុងកំពង់ចាម ផ្លុងវ៉ាល់លីចំហរ ក្នុងATM ហៅជំនាញ CMAC ចុះពិនិត្យបន្ទាន់

3 ខែ មុន 194 តូ សុផល

កំពង់ចាម ៖ នៅថ្ងៃទី២៦ មេសា ២០១៩ វេលាម៉ោង ១៥ និង២០នាទីសមត្ថកិច្ចយើងបាន ទទួលព័ត៌ មានពីបុគ្គលិកធនាគារ ស្ថាបនា

ថាមានជនមិនស្គាល់អត្តសញ្ញាណ យកវ៉ាលីពណ៌ខ្មៅចំនួន១ បើកចំហរ យកផ្លុងចោលនៅក្នុងបន្ទប់ទូ អេ ធី អឹម ស្ថាបនា ខាងលិចដើមពោធិ៍ផ្សាររាត្រី ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោយពីបានទទួលពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កំលាំងជំនាញ រួមមាន ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការការងារសន្តិសុខ ផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ សហការជាមួយកម្លាំងជំនាញអធិការក្រុងកំពង់ចាម ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតាមលក្ខណះបច្ចេកទេ។

បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការទំនាក់ទំនងទៅអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់CMAC ដើម្បីមកធ្វើការត្រួតពិនិត្យតាមជំនាញ។ រហូតដល់វេលាម៉ោង១៧ និង០០នាទី អង្គភាពកំចាត់មីនកម្ពុជាហៅកាត់CMAC បានមកដល់ ហើយបានធ្វើការត្រួតពិនិត្យឃើញថាក្នុងវ៉ាលី និង បរិវេណជំវិញទូរ អេធីអឹម ទីតាំងកន្លែងដាក់វ៉ាលីខាងលើ ពុំមានគ្រឿងបំផ្ទុះឡើយ។

តាមការបំភ្លឺពីឈ្មោះ ស៊ីវ សុដាឡែន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះវ៉ាន់ ស្រីម៉ិច ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានមុខរបរ បុគ្គលិកម៉ាតសុជាតិ មានទីតាំងជាប់នឹងទូរ អេ ធី អឹម នោះដែរ បំភ្លឺប្រហាក់ប្រហែលគ្នា អោយដឹងថា ៖ រូបភាពវីដេអូដែលសមត្ថកិច្ច បង្ហាញគាត់ គឺមានភិនភាគ ពាក់អាវក្រឡាការ៉ូ ពណ៌ទឹកបិចលាយស ពាក់មួកប៉េរ៉េ ពណ៌សស្លៀកខោខ្មៅជើងវែង គឺជាជនម្នាក់ដែលជាមនុស្សវិកលចរិក ហើយកន្លងមកជននោះ ជាញឹកញាប់ តែងតែ យកសំភារះខូចៗ ចានឆ្នាំងបាក់បែក ឌុយសាកទូរស័ព្ទខូចៗ និងសំលៀកបំពាក់ចាស់ៗ យកទៅទុកនៅក្នុងទូរអេធីអឹម ហត្ថាកសិករ ដែលមានទីតាំងជាប់គ្នាជាមួយ ទូរ អេ ធី អឹម ស្ថាបនា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!